មីយ៉ាន់ម៉ាថា UN កំពុងធ្វើឲ្យមានស្ថានភាពអាក្រក់ករណីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្លែងនៅថ្ងៃពុធនេះ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ លើបញ្ហាវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កំពុងតែធ្វើឲ្យមានការលំបាកកាន់តែខ្លាំងចំពោះការចរចារវាងមីយ៉ាន់ម៉ា និង បង់ក្លាដេសក្នុងការធ្វើមាតុភូមិនិវត្តន៍ជនជាតិភាគតិចទាំងនោះ។​

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ៦០០ ០០០នាក់ បានរត់គេចចេញពីប្រទេសមីយ៉ាន់ម៉ាទៅក្នុងប្រទេសបង់ក្លាដេសគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់ពួកយោធា ហើយពេលនេះរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងតែចរចាក្នុងការរៀបចំ​ទទួលយកជនជាតិភាគតិចទាំងនោះត្រលប់ចូលប្រទេសវិញ។ ​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយជំរុញឲ្យមីយ៉ាន់ម៉ា ធានាថា មិនមានការធ្វើការដាក់សម្ពាធអ្វីហួសហេតុលើជនជាតិរ៉ូហ៊ីងយ៉ាទៀតទេ។ ក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមប្រឹក្សាសន្តិសុខក៏បានលើកឡើងពីការព្រួយបារម្ភចំពោះស្ថានភាពនៃការរំលោភសិទ្ធិមនុស្ស និងការប្រើអំពើហិង្សារពីសំណាក់ក្រុមយោធា។​

ជាការឆ្លើយតប​មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុង សានស៊ូជី ដែលដឹកនាំរដ្ឋាភិបាលស៊ីវិលជិត២ឆ្នាំមកនេះក្រោមការសហការជាមួយពួកយោធា ថ្លែងថា មីយ៉ាន់ម៉ា និងបង់ក្លាដេស កំពុងតែលើកយកបញ្ហាទាំងនេះចរចាជាលក្ខណៈទ្វេរភាគដោះស្រាយបញ្ហា ហើយថាពេលនេះត្រូវទុកសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅមួយឡែកសិន។

លោកស្រី អ៊ុង សានស៊ីជី បន្តថា សេចក្តីថ្លែងការណ៍នោះបានបានជះឥទ្ធិពលអាក្រក់លើដំណើរការចរចារវាងមីយ៉ាន់ម៉ា និង បង់ក្លាដេសដែលកំពុងតែទទួលបានផលល្អនិងមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ