សល់១ថ្ងៃទៀត ការចុះឈ្មោះបោះឆ្នោតថ្មី នឹងត្រូវបញ្ចប់

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 3:07 PM | បោះឆ្នោត | 0 | 2875 សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

ដំណើរការចុះឈ្មោះ ក្នុងបញ្ចីបោះឆ្នោតថ្មី ឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ហើយ នៅថ្ងៃស្អែកនេះ។

បើតាមសេចក្ដីប្រកាស ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី១ខែកញ្ញាកន្លងទៅ នឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី៩វិច្ឆិកាស្អែកនេះហើយ។

បើតាមរបាយការណ៍ គ.ជ.ប ឲ្យដឹងថា គិតពីថ្ងៃទី១កញ្ញា រហូតដល់ថ្ងៃទី៦ខែវិច្ឆិកា មានអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ចំនួនជាង៥០ម៉ឺននាក់ ខណៈ តួលេខដែលរំពឹងទុកនោះ មានចំនួន ១លាន៦សែននាក់។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត ធ្លាប់បង្ហាញការយល់ឃើញថា គ.ជ.ប នឹងមិនអាចសម្រេចបាន ដូចការរំពឹងទុកនោះទេ ដោយពួកគេថា មានកត្ដាមួយចំនួន ជំរុញឲ្យអ្នកចុះឈ្មោះបោះឆ្នោតមានចំនួនទាប ដូចជា បញ្ហាស្ថានការណ៍នយោបាយ ការផ្សព្វផ្សាយមិនបានទូលំទូលាយ និង ពលរដ្ឋ ដែលមិនបានមកចុះឈ្មោះនោះ ភាគច្រើនកំពុងស្ថិតនៅក្រៅប្រទេស។

ពួកគេក៏ស្នើឲ្យ គ.ជ.ប ក៏ដូចជា រដ្ឋាភិបាល បង្កើតឲ្យមានការិយាល័យបោះឆ្នោត នៅតំបន់ជាប់ព្រំដែន ដោយថា ដើម្បីឲ្យអ្នកទាំងនោះ អាចចុះឈ្មោះ និងមានសិទ្ធិដូចពលរដ្ឋ នៅក្នុងប្រទេស៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required