ត្រាំ ទៅដល់ប្រទេសចិន​ នឹងមានការជជែកករណីកូរ៉េខាងជើង

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ ធ្វើដំណើរដល់ទីក្រុងប៉េកាំងនៅរសៀលថ្ងៃពុធនេះ ហើយនឹងមានការជជែកពីបញ្ហាភាពតានតឹងជាមួយកូរ៉េខាងជើង និងការចរចាពីបញ្ហាប្រឈមមុខដាក់គ្នាជុំវិញបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច។

លោកបានទៅដល់ប្រទេសចិន ហើយមានការរៀបចំទទួលយ៉ាងកក់ក្តៅពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង។​  នេះបើតាមសារព័ត៌មាន ​BBC។​

នៅព្រឹកថ្ងៃពុធនេះ នៅក្នុងសភាកូរ៉េខាងត្បូង លោក ត្រាំ បានថ្លែងជំរុញជាថ្មីទៀត ឲ្យចិនធ្វើការឲ្យបានស្និទ្ធបំផុតជាមួយកូរ៉េខាងជើង​ ដើម្បីដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែដែលកំពុងគំរាមកំហែងដល់តំបន់។​

មន្ត្រីសេតវិមានបានថ្លែងនៅពេលថ្មីៗនេះថា លោកត្រាំអាចនឹងមានការជជែកពីបញ្ហាកូរ៉េខាងជើង និងបញ្ហាទំនាក់ទំនងការធ្វើពាណិជ្ជកម្មដែលមិនស្មើភាពគ្នាជាមួយចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ