ត្រាំ លុបចោលគម្រោងទស្សនកិច្ចតំបន់គ្មានយោធានៅឧបទ្វីបកូរ៉េ

ប្រធានាធិបតីសហរដ្ឋអាមេរិក ​លោក ដូណល ត្រាំ បានបង្ខំចិត្តលុបចោលគម្រោងទស្សនកិច្ចតំបន់គ្មានយោធារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ​ នាំឲ្យមានការភ្ញាក់ផ្អើល ដោយសារតែបញ្ហាអាកាសធាតុធ្លាក់អ័ព្ទខ្លាំងពេក។​

តាមការចុះផ្សាយរបស់សារព័ត៌មាន ​BBC បានឲ្យដឹងថា ឧត្ថម្ភាគចក្ររបស់លោក ត្រាំ បានចុះចតនៅមូលដ្ឋានទ័ព Garrison Yongsan ជាមូលដ្ឋានទ័ពរបស់អាមេរិកប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានវិលត្រលប់ក្រោយវិញ។​

លោក ត្រាំ បំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល២ថ្ងៃ ហើយលោក​មានគម្រោង​ជួបសមាជិក​សភា និងបំពេញទស្សនកិច្ចនៅតំបន់គ្មានយោធារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។​

កាលពីថ្ងៃអង្គារម្សិលមិញ លោក ត្រាំ ជំរុញជាថ្មីឲ្យកូរ៉េខាងជើង​វិលទៅរកតុចរចា ដើម្បីដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែ។​ លោក ត្រាំ ព្រមានថា នឹងប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាអាវុធរបស់កូរ៉េខាងជើងក្នុងករណីចាំបាច់។​

ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិកទៅកាន់ឧបទ្វីបកូរ៉េនេះ ស្របពេលដែលស្ថានភាពនយោបាយកំពុងតែមានភាពតានតឹងរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ