មេឃុំបក្សប្រឆាំង ស៊ាង ចែត ដោះលែងនៅព្រឹកនេះ

មេឃុំរបស់គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត

មេឃុំបក្សប្រឆាំងមួយរូប ដែលរងការចោទពីបទសូកប៉ាន់សាក្សី លោក ស៊ាង ចែត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី៨ ធ្នូនេះ ដែលការដោះលែងនេះធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រលើកលែងទោស និងបន្ទាប់ពីជំនួបពិសេសមួយរវាងលោក កឹម សុខា លោក ស ខេង និងលោក ហ៊ុន សែន នៅមន្ទីរដ្ឋសភាកាលពីម្សិលម៉ិញ។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែធ្នូកន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោសមេឃុំគណបក្ស សម រង្ស៊ី នៅខេត្តកំពង់ចាម លោក ស៊ាង ចែត ចំនូន៥ឆ្នាំ ក្នុងសំណុំរឿងសូកប៉ាន់សាក្សីពាក់ព័ន្ធអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

មេឃុំរបស់គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ដែលធ្វើឡើងទៅតាមចម្លើយនៅក្នុងលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានចោទលោកមេឃុំរូបនេះថា បានបញ្ចុះបញ្ចូលលួងលោមឲ្យនាងនិយាយកុហកសមត្ថកិច្ច អំពីរឿងទំនាក់ទំនងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា ដោយសន្យាថា នឹងជួយឲ្យនាងបានទៅរស់នៅក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ