មេដឹកនាំហ្វីលីនពីនលោក Duterte នឹងមកទស្សនកិច្ចកម្ពុជាសប្តាហ៍ក្រោយ

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

មេដឹកនាំប្រទេសហ្វីលីពីន លោក Rodrigo Duterte នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍ក្រោយ ដែលនឹងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនានា រួមទាំងលោកនាយករដ្មមន្ត្រី ហ៊ុន សែន។ នេះបើតាមការឲ្យដឹងពីលោក ជុំ សន្ធរី អ្នកនាំពាក្យក្រសួងការរទេសកម្ពុជា។

នៅពេលវីអូឌី សួរថា តើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះ នឹងត្រូវជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបណា ហើយប្រធានបទអ្វី នឹងត្រូវយកនិយាយនោះ លោក ជុំ សុន្ធារី មិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ ដោយស្នើរង់ចាំការចេញផ្សាយសេចក្តីប្រកាសព័ត៌មានផ្លូវការ។

ទោះជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលមួយរូបបានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក Duterte នឹងមកទស្សកិច្ចកម្ពុជានៅថ្ងៃទី១៣និង១៤ខែធ្នូនេះ។

លោក Rodrigo Duterte បានឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីនទី១៦ កាលពីខែមិថុនា ឆ្នាំ២០១៦។ ហើយលោក Duterte ត្រូវបានមជ្ឈដ្ឋានអន្តរជាតិមួយចំនួន ហៅរូបលោកថាជាមេដឹកនាំផ្តាច់ការសម័យថ្មី បន្ទាប់ពីលោកបានអនុវត្តផែនការបោសសំអាតអ្នកពាក់ព័ន្ធនឹងការជួញដូរគ្រឿងញឿន តាមរយៈការធ្វើឃាត និងឃុំខ្លួនមនុស្សច្រើនម៉ឺននាក់ ដែលប្រទេសលោកខាងលិច ចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ