សាលារាជធានីអនុញ្ញាតឲ្យក្រុមហ៊ុន​សិក្សាកែច្នៃសំរាមទៅជាថាមពលអគ្គិសនី

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ ម៉ោង 4:35 PM | បរិស្ថានអភិបាលកិច្ចល្អ | 0 | 2606 គំនរសំរាម (ដោយ បូ សាវី)

សាលារាជធានីភ្នំពេញអនុញ្ញាតឲ្យក្រុមហ៊ុន​​មួយឈ្មោះ ស៊ីអេច គឹមហ៊ាងអភិវឌ្ឍន៍ (ខេមបូឌា) សិក្សាពីការកែច្នៃសំរាម ឲ្យទៅជាថាមពលអគ្គិសនីអាចប្រើប្រាស់បាន ដើម្បីចូលរួមកាត់បន្ថយកាកសំណល់ ដែលបំពុលបរិស្ថានក្នុងរាជធានី។​

នៅ​ថ្ងៃចន្ទ ទី៩ ខែមករា នេះលោក​ អៀង អូននី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រី​មន្ទីរជំនាញនានាបានប្រជុំពិភាក្សាស្តីពីគម្រោងស្នើសុំវិនិយោគសាងសង់រោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គីសនីនៅរាជធានីភ្នំពេញ។ នេះបើតាមហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ។​

បន្ទាប់ពីការពិភាក្សាលោក អៀង អូននី​ បានឯកភាពអោយក្រុមហ៊ុន ស៊ីអេច គឹមហ៊ាងអភិវឌ្ឍន៍​ ធ្វើការសិក្សាលម្អិតនៅទីលានចាក់សំរាម ទាំងផ្នែកបច្ចេកទេស ទីតាំង ទាំងបរិមាណសំរាម និងទុនវិនិយោគ។​

របាយការណ៍របស់អាជ្ញាធរបង្ហាញថា ភ្នំពេញ​បច្ចុប្បន្ននេះ មានសំរាមប្រមាណជិត១៨០០តោនក្នុង១ថ្ងៃ ដែលត្រូវបានប្រមូលទៅចាក់ទុកនៅទីលានចាក់សំរាមផ្សេងៗ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required