អ្នកស្លាប់ដោយសារទឹកជំនន់នៅថៃកើនដល់​២១នាក់​និងប៉ះពាល់ដល់ផលិតកម្មកៅស៊ូ

ទឹកជំនន់បានរាលដាលនៅភាគខាងត្បូងនៃប្រទេសថៃបានសម្លាប់មនុស្សអស់​២១នាក់ ចំណែក​ផលិតកម្មជ័រកៅស៊ូនៅក្នុងតំបន់កំពុងប៉ះពាល់ ហើយផ្លូវមួយចំនួនត្រូវបានបិទ ហើយកម្រិតទឹកជំនន់នៅតែបន្តកើនឡើងជាលំដាប់។​

មន្ត្រីរដ្ឋាភិបាលថៃថ្លែងនៅថ្ងៃចន្ទនេះថា រដូវរស្សានៅថៃបានបញ្ចប់ហើយតាំងពីចុងខែវិច្ឆិកាមក ប៉ុន្តែភ្លៀងច្រើនពេក បង្កជាទឹកជំនន់នៅក្នុងខែមករាដើមឆ្នាំនេះ  ដែលភ្លៀងខុសរដូវនេះ​លិចលង់ខេត្តចំនួន​១២ ក្នុងចំណោម៦៧ខេត្ត។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

ឧបនាយករដ្ឋមន្ត្រីថៃលោក​ Prawit Wongsuwanថ្លែងថា លោក បានបញ្ជូន ទាហាន នគរបាល និង មន្ត្រីក្រសួងមហាផ្ទៃទៅតំបន់លិចលង់ដើម្បី​ ជួយដោះស្រាយបន្ធូរស្ថានការណ៍។​

របាយការណ៍របស់នាយករដ្ឋានបង្ការនិង​ដោះស្រាយបញ្ហាគ្រោះមហន្តរាយ បញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ចំនួនអ្នកស្លាប់កើនដល់​២១ ចំណែកពលរដ្ឋ​ចំនួន​៣៣០ ០០០នាក់ទៀត  ទឹកលិចផ្ទះសំបែង។​ នាយករដ្ឋាននេះ ឲ្យដឹងទៀតថា ព្រលានយន្តហោះ នៅខេត្តភាគខាងត្បូង​ខេត្ត​ណាខន់ ស៊ី ថាមម៉ារ៉ាត់ នៅតែបន្តបិទបណ្តោះអាសន្ន ចំណែកផ្លូវរថភ្លើងពីបាងកក ទៅ ណាខន់ ស៊ី ថាមម៉ារ៉ាត់ ក៏ផ្អាកដំណើរការដែរ។​

ប្រធានក្រុមប្រឹក្សាកៅស៊ូធម្មជាតិ​របស់ថៃថ្លែងថា តំបន់ភាគខាងត្បូងគឺជាកន្លែងសំខាន់ក្នុងការផលិតកៅស៊ូ ប៉ុន្តែជំនន់ទឹកភ្លៀងនេះ បង្កការលំបាកយ៉ាងខ្លាំងដល់ដំណើរការផលិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ