សមាជិកព្រឹទ្ធសភាអាមេរិក​ជួបមេដឹកនាំតៃវ៉ាន់ទោះមានការជំទាស់ពីចិន

សមាជិកព្រឹទ្ធសភាអាមេរិក​ លោក Ted Cruz បានជួបពិភាក្សាជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៊ឹងវេន កាលពីថ្ងៃអាទិត្យម្សិលមិញ បើទោះជាមានការជំទាស់យ៉ាងខ្លាំងពីអ្នកការទូតចិនក៏ដោយ។​

លោក Ted Cruz មកពីរដ្ឋ​ Texas ថ្លែងថា លោកបានពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយមេដឹកនាំតៃវ៉ាន់​ លោកស្រី សៃ អំពីការផ្លាស់ប្តូរទំនាក់ទំនងការទូត ទំនងសេដ្ឋកិច្ច និងបញ្ហាមួយចំនួន​ទៀត។​ លោកថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជាចំណុចអាទិភាពនៃការទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលមានការបង្កើនទំនិញលើទីផ្សាររបស់តៃវ៉ាន់ កើនចំណូល​ដល់កសិដ្ឋាននៅរដ្ឋ Texas ទាំងម្ចាស់អាជីវកម្មនិងកសិដ្ឋានខ្នាតតូច។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​ AFP។​

លោកស្រី សៃ ចុះផ្លាស់ប្តូរជើងហោះហើរ​នៅ Houston ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន​ ក្នុងដំណើរដែលលោកស្រីទៅបំពេញទស្សនកិច្ចនៅអាហ្រ្វិកកណ្តាល។​

ក្នុងដំណើរដែលលោកស្រី សៃ ចុះចតនៅអាមេរិកនេះ ត្រូវបានចិនខឹងសម្បារយ៉ាងខ្លាំង ព្រោះចិនចោទថាមេដឹកនាំតៃវ៉ាន់រូបនេះកំពុងស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីប្រកាសផ្តាច់ខ្លួនចេញពីចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ