ប្រជាជនអាមេរិកនៅរដ្ឋ New Hampshire ត្រៀមចេញទៅបោះឆ្នោតជ្រើសរើសបេក្ខជនសម្រាំង​

(រូបភាពពី Reuters)

ប្រជាជនអាមេរិករស់នៅរដ្ឋ New Hampshire ត្រៀមចេញទៅបោះឆ្នោតបឋមឬគេហៅថាការបោះឆ្នោត caucuses ដែលជាការជ្រើសរើសដាច់ៗដោយឡែកពីគ្នានៃបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនិងគណ​បក្សសាធារណៈរដ្ឋដើម្បីសម្រាំងពួកគេជាបេក្ខជនតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតថ្ងៃទី៨វិច្ឆិកាឆ្នាំ២​០១​៦​។

បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថាមហាសេដ្ឋី Donald Trump បេក្ខជនមកពីគណបក្ស សាធារណៈរដ្ឋសង្ឃឹមថានឹងទទួលបានការគាំទ្រប្រសើរជាងការបោះឆ្នោតបឋមនៅរដ្ឋ Iowa ដែលលោកចាញ់ គូប្រកួតរបស់លោកគឺសមាជិកព្រឹទ្ធសភា Ted Cruz។

ការបោះឆ្នោតនៅ Iowa មហាសេដ្ឋី Donald Trump បានចាញ់សមាជិកព្រឹទ្ធសភា Ted Cruz ដោយសំឡេង២៤​ទល់២៨ភាគរយ។

ប្រភពរបស់ BBC បានឲ្យដឹងថាចំពោះបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton និង Bernie Sanders នៅតែសង្ឃឹមថាបានសំឡេងប្រកៀកគ្នាដូចការបោះឆ្នោតនៅរដ្ឋ Iowa។ ការបោះឆ្នោតនៅរដ្ឋនេះគឺលោកស្រី Clinton ឈ្នះសមាជិកព្រឹទ្ធសភា Sanders តែមួយភាគរយប៉ុណ្ណោះគឺ៥០​ភាគរយទល់នឹង៤៩ភាគរយនិង១ភាគរយទៀតបានទៅលើបេក្ខជនទី៣។

សហរដ្ឋអាមេរិកមាន៥២រដ្ឋ។ ការបោះឆ្នោតបឋមត្រូវឆ្លងកាត់ទាំង៥០រដ្ឋនេះទើបដឹងថាបេក្ខជនណាមួយនឹង ក្លាយជាបេក្ខជនផ្លូវការសម្រាប់ប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។ ប៉ុន្តែមានការលើកលែង បើបេក្ខជនភាគច្រើនស័គ្រចិត្តលាលែងឬបោះបង់ចោលការប្រកួតគឺបេក្ខជនម្នាក់គត់នឹងក្លាយជាបេក្ខជន សម្រាប់​បេក្ខជនតំណែងប្រធានាធិបតី។ ការបោះឆ្នោតថ្ងៃទី៨វិច្ឆិកាគឺជាការជ្រើសរើសប្រធានាធិបតីអាមេរិកលើក​ទី៤៥៕

ប្រភព: BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ