ប្រទេសភូមានឹងប្រកាសឈ្មោះប្រធានាធិបតីថ្ងៃទី១៧មីនាដែលគេរំពឹងថាអាចមានឈ្មោះលោកស្រី អ៊ុង សានស៊ូជី​

(រូបភាពពី AFP)

ពួកមន្ដ្រីភូមានិយាយថាឈ្មោះតំណែងប្រធានាធិបតីនិងអនុប្រធានាធិបតីនៃប្រទេសភូមានឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃ​១៧​មីនាដែលជាការកំណត់ពេលវេលានៃការផ្ទេរអំណាចពីរដ្ឋាភិបាលគ្រប់គ្រងដោយពួកយោធាទៅរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី។

ប្រធានសភាលោក Mann Win Khaing Than បានប្រកាសថាទាំងសភាជាន់ទាបនិងជាន់ខ្ពស់រួមទាំងពួកយោធានឹងត្រូវជ្រើសរើសបេក្ខជន៣រូបសំរាប់តំណែងប្រធានាធិបតីនិងអនុប្រធានាធិបតីនៅថ្ងៃ១៧មីនាហើយដាក់ឲ្យសភាអនុម័តនៅថ្ងៃនោះ។

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថាលោកស្រី អ៊ុង សានស៊ូជី ដែលត្រូវរារាំងពីការឈរឈ្មោះបេក្ខជនប្រធានាធិបតីនៅពេលនេះមានសញ្ញាជាច្រើនឲ្យដឹងថាលោកស្រីនឹងមានឈ្មោះសម្រាប់តំណែងប្រធានាធិបតីគឺបន្ទាប់ពីលោកស្រីបានជួបចរចាជាមួយពួកយោធាដើម្បីព្យួរមាត្រា៥៩នៃរដ្ឋធម្មនុញ្ញដែលហាមលោកស្រីធ្វើជាប្រធានាធិបតី ។

សភាជាន់ខ្ពស់និងទាបនៃប្រទេសភូមាមានចំនួន៦៦៤រូបហើយក្នុងនោះពួកយោធាមាន២៥%។

យោងតាមរដ្ឋធម្មនុញ្ញបេក្ខជនណាមួយដែលទទួលបានសំលេងច្រើនជាងគេក្នុងចំណោម៣នាក់នោះនឹងក្លាយជាប្រធានាធិបតីហើយពីនាក់ទៀតជាអនុប្រធានាធិបតី។ តំណែងប្រធានាធិបតីនេះនឹងត្រូវប្រកាសឲ្យដឹងជាផ្លូវការរហូតដល់ថ្ងៃ៣១មីនាហើយអ្នកស្នងតំណែងនឹងចូលកាន់តំណែងនៅថ្ងៃ១មេសា៕

ប្រភព: AP

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ