រដ្ឋាភិបាលស្នើពលរដ្ឋនៅតាមផ្លូវដែកក្នុងតំបន់គម្រោងសង់ផ្លូវល្បឿនលឿនរក្សាភាពស្ងៀមស្ងាត់​

ពល​រដ្ឋ​តវ៉ានៅ​មុខ​ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន​ កាល​ពី​ខែ​មករា (រូប​ភាព៖ ហេង វិចិត្រ)

[:en]ក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវដែកក្នុងតំបន់គម្រោងសាងសង់ផ្លូវល្បឿនលឿនឲ្យរក្សាភាពស្ងាត់ស្ងៀម ដោយក្រសួងអះអាងថា ក្រសួងនឹងរៀបចំវេទិកាសាធារណៈ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ មុននឹងអនុញ្ញាតឲ្យគម្រោងដំណើរការសាងសង់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែកុម្ភៈនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវដែកបានសម្ដែងនូវការព្រួយបារម្ភ និងមានកង្វល់ពីផលប៉ះពាល់លំនៅឋាន និងទាមទារឲ្យរដ្ឋាភិបាលរៀបចំវិទិការសម្ដែងមតិមុនការ
សម្រេចដំណើរការសាងសង់។

សេចក្ដីប្រកាសបន្តថា គម្រោងសាងសង់ផ្លូវអាកាសល្បឿនលឿននេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដោយក្រសួងអំពាវនាវអំពាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងបន្តប្រកបអាជីវកម្មជាធម្មតា ទុកឱកាសឲ្យរដ្ឋាភិបាលពិចារណារកដំណោះស្រាយណាមួយដែលអាចទទួលបានទាំងអស់គ្នា។ ក្រសួងសាធារណៈក៏បានអះអាងដែរថា កន្លងទៅ ក្រសួងបានអញ្ជើញតំណាងប្រជាពលរដ្ឋទៅប្រជុំ និងទទួលយកសំណើរបស់ពលរដ្ឋថា នៅពេលដែលរដ្ឋាភិបាលសម្រេចផ្ដល់សិទ្ធិដល់ក្រុមហ៊ុនណាមួយធ្វើការវិនិយោគ ក្រសួងនឹងរៀបចំវេទិកាសាធារណៈនៅនឹងកន្លែង និងធ្វើការដោះស្រាយផលប៉ះពាល់សិន មុននឹងអនុញ្ញាតឲ្យមានការសាងសង់។

តំណាងសហគមន៍ភូមិ១៧ លោក ផង់ ប្រុស ដែលធ្លាប់ចូលរួមធ្វើការតវ៉ាទាមទារឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានលម្អិតពីគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មានប្រសាសន៍ថា លោកមិនទុកចិត្តការសន្យារបស់ក្រសួងនោះទេ ហើយថា ពលរដ្ឋនឹងនៅតែបន្តទាមទារឲ្យក្រសួងបញ្ចេញព័ត៌មានពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ។

លោកមានប្រសាសន៍ថា៖ “ពួកខ្ញុំទាំងអស់គ្នាដឹងថាក្រសួងសាធារណការហ្នឹងបោកកុហកពួកខ្ញុំ ហើយឥឡូវពួកខ្ញុំកំពុងតែរៀបកម្លាំងទៅធ្វើការតវ៉ានៅកន្លែងក្រសួងទៀត… ពួកយើងខ្ញុំទាំងអស់គ្នាគ្រប់សហគមន៍ទាំងអស់នៅតែមានជំហររឹងមាំដើម្បីទៅតវ៉ានៅក្រសួងចឹង ដើម្បីថ្ងៃស្អែកនេះពួកខ្ញុំទាំងអស់គ្នានឹងនាំគ្នាទៅសួរនៅក្រសួងម្ដងទៀត”

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា មានប្រសាសន៍ថា នៅពេលនេះមានក្រុមហ៊ុនចំនួន៣បានដាក់ពាក្យស្នើសុំធ្វើការវិនិយោគលើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ហើយក្រសួងពុំទាន់បានសម្រេចរើសយកក្រុមហ៊ុនណាមួយដើម្បីធ្វើការវិនិយោគនោះទេ។ សម្រាប់ពេលវេលាចាប់ផ្តើមនៃការសាងសង់គឺលោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេដោយលោកថា គម្រោងកំពុងស្ថិតនៅក្រោមការសិក្សា។

ប្រធានអង្គការសមធម៌លោក អៀង វុទ្ធី មានប្រសាសន៍ថា ក្រសួងគួររៀបចំការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដើម្បីស្ដាប់ពីការព្រួយបារម្ភរបស់ពួកគាត់ និងរកវិធីដោះស្រាយ ដើម្បីចៀសវាងបញ្ហាទៅថ្ងៃក្រោយ។ លោកមានប្រសាសន៍ថា៖ “ប្រសិនបើខាងក្រសួងរៀបចំជាការពិគ្រោះយោបល់ថាតើ ក្នុងការលើកឡើងនៅគម្រោងនោះ ប្រជាពលរដ្ឋមានការបារម្ភអីខ្លះ ហើយគាត់ចង់បានគម្រោងនោះធ្វើទៅរបៀបណា? ជៀសវាងនូវការដែលយើងចាប់ផ្តើមនូវគម្រោងហើយ ធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ អ៊ីចឹងយើងគិតថាវាមិនជាបញ្ហាទេ វាជាផលប្រយោជន៍របស់ក្រសួងពាក់ព័ន្ធទៅវិញទេ”

គួរបញ្ជាក់ថា ក្រោយការប្រកាសពីគម្រោងសាងសង់ផ្លូវល្បឿនលឿនតាមគន្លងផ្លូវរថភ្លើងពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងបាននាំគ្នាតវ៉ាទាមទារឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានលម្អិតពីគម្រោងនេះ ដោយពួកគេអះអាងថា បារម្ភពីការបណ្ដេញចេញដោយបង្ខំដូចសហគមន៍ផ្សេងទៀត។

សាលារាជធានីភ្នំពេញធ្លាប់បង្ហោះលើវេបសាយរបស់ខ្លួនថា ផ្លូវអាកាសល្បឿនលឿននេះនឹងចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៦ហើយបញ្ចប់នៅឆ្នាំ២០២១ ដោយគ្រោងនឹងចំណាយថវិកាអស់៣៦០លានដុល្លារ៕[:kh]ក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវដែកក្នុងតំបន់គម្រោងសាងសង់ផ្លូវល្បឿនលឿនឲ្យរក្សាភាពស្ងាត់ស្ងៀម ដោយក្រសួងអះអាងថា ក្រសួងនឹងរៀបចំវេទិកាសាធារណៈ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ មុននឹងអនុញ្ញាតឲ្យគម្រោងដំណើរការសាងសង់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែកុម្ភៈនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវដែកបានសម្ដែងនូវការព្រួយបារម្ភ និងមានកង្វល់ពីផលប៉ះពាល់លំនៅឋាន និងទាមទារឲ្យរដ្ឋាភិបាលរៀបចំវិទិការសម្ដែងមតិមុនការសម្រេចដំណើរការសាងសង់។

សេចក្ដីប្រកាសបន្តថា គម្រោងសាងសង់ផ្លូវអាកាសល្បឿនលឿននេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដោយក្រសួងអំពាវនាវអំពាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងបន្តប្រកបអាជីវកម្មជាធម្មតា ទុកឱកាសឲ្យរដ្ឋាភិបាលពិចារណារកដំណោះស្រាយណាមួយដែលអាចទទួលបានទាំងអស់គ្នា។ ក្រសួងសាធារណៈក៏បានអះអាងដែរថា កន្លងទៅ ក្រសួងបានអញ្ជើញតំណាងប្រជាពលរដ្ឋទៅប្រជុំ និងទទួលយកសំណើរបស់ពលរដ្ឋថា នៅពេលដែលរដ្ឋាភិបាលសម្រេចផ្ដល់សិទ្ធិដល់ក្រុមហ៊ុនណាមួយធ្វើការវិនិយោគ ក្រសួងនឹងរៀបចំវេទិកាសាធារណៈនៅនឹងកន្លែង និងធ្វើការដោះស្រាយផលប៉ះពាល់សិន មុននឹងអនុញ្ញាតឲ្យមានការសាងសង់។

តំណាងសហគមន៍ភូមិ១៧ លោក ផង់ ប្រុស ដែលធ្លាប់ចូលរួមធ្វើការតវ៉ាទាមទារឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានលម្អិតពីគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មានប្រសាសន៍ថា លោកមិនទុកចិត្តការសន្យារបស់ក្រសួងនោះទេ ហើយថា ពលរដ្ឋនឹងនៅតែបន្តទាមទារឲ្យក្រសួងបញ្ចេញព័ត៌មានពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ។

លោកមានប្រសាសន៍ថា៖ “ពួកខ្ញុំទាំងអស់គ្នាដឹងថាក្រសួងសាធារណការហ្នឹងបោកកុហកពួកខ្ញុំ ហើយឥឡូវពួកខ្ញុំកំពុងតែរៀបកម្លាំងទៅធ្វើការតវ៉ានៅកន្លែងក្រសួងទៀត… ពួកយើងខ្ញុំទាំងអស់គ្នាគ្រប់សហគមន៍ទាំងអស់នៅតែមានជំហររឹងមាំដើម្បីទៅតវ៉ានៅក្រសួងចឹង ដើម្បីថ្ងៃស្អែកនេះពួកខ្ញុំទាំងអស់គ្នានឹងនាំគ្នាទៅសួរនៅក្រសួងម្ដងទៀត”

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា មានប្រសាសន៍ថា នៅពេលនេះមានក្រុមហ៊ុនចំនួន៣បានដាក់ពាក្យស្នើសុំធ្វើការវិនិយោគលើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ហើយក្រសួងពុំទាន់បានសម្រេចរើសយកក្រុមហ៊ុនណាមួយដើម្បីធ្វើការវិនិយោគនោះទេ។ សម្រាប់ពេលវេលាចាប់ផ្តើមនៃការសាងសង់គឺលោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេដោយលោកថា គម្រោងកំពុងស្ថិតនៅក្រោមការសិក្សា។

ប្រធានអង្គការសមធម៌លោក អៀង វុទ្ធី មានប្រសាសន៍ថា ក្រសួងគួររៀបចំការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដើម្បីស្ដាប់ពីការព្រួយបារម្ភរបស់ពួកគាត់ និងរកវិធីដោះស្រាយ ដើម្បីចៀសវាងបញ្ហាទៅថ្ងៃក្រោយ។ លោកមានប្រសាសន៍ថា៖ “ប្រសិនបើខាងក្រសួងរៀបចំជាការពិគ្រោះយោបល់ថាតើ ក្នុងការលើកឡើងនៅគម្រោងនោះ ប្រជាពលរដ្ឋមានការបារម្ភអីខ្លះ ហើយគាត់ចង់បានគម្រោងនោះធ្វើទៅរបៀបណា? ជៀសវាងនូវការដែលយើងចាប់ផ្តើមនូវគម្រោងហើយ ធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ អ៊ីចឹងយើងគិតថាវាមិនជាបញ្ហាទេ វាជាផលប្រយោជន៍របស់ក្រសួងពាក់ព័ន្ធទៅវិញទេ”

គួរបញ្ជាក់ថា ក្រោយការប្រកាសពីគម្រោងសាងសង់ផ្លូវល្បឿនលឿនតាមគន្លងផ្លូវរថភ្លើងពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងបាននាំគ្នាតវ៉ាទាមទារឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានលម្អិតពីគម្រោងនេះ ដោយពួកគេអះអាងថា បារម្ភពីការបណ្ដេញចេញដោយបង្ខំដូចសហគមន៍ផ្សេងទៀត។

សាលារាជធានីភ្នំពេញធ្លាប់បង្ហោះលើវេបសាយរបស់ខ្លួនថា ផ្លូវអាកាសល្បឿនលឿននេះនឹងចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៦ហើយបញ្ចប់នៅឆ្នាំ២០២១ ដោយគ្រោងនឹងចំណាយថវិកាអស់៣៦០លានដុល្លារ៕[:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ