ត្រាំ ផ្ញើលិខិតទៅលោក ស៊ី ​បញ្ជាក់ជំហរពង្រឹងទំនាក់ទំនង

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ត្រាំ កាលពីថ្ងៃពុធម្សិលមិញ​បានផ្ញើលិខិតមួយច្បាប់ទៅប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយបញ្ជាក់ថា លោកចង់ពង្រឹងចំណងទាក់ទងគ្នា ដើម្បីអភិវឌ្ឍន៍ឲ្យផលប្រយោជន៍ដល់ប្រទេសទាំងពីរ។​​

នៅក្នុងលិខិតនោះ លោក ត្រាំ ក៏បានថ្លែងអំណរគុណ ដល់លោក ស៊ី ជីនពីង ដែលបានផ្ញើលិខិតអបអរសាទររូបលោក​ ពេលជាប់ឆ្នោតជាប្រធានាធិបតី ហើយលោក ត្រាំ ក៏បានជួនពរឲ្យពលរដ្ឋចិនមានការរីកចម្រើន។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ក្រសួងការបរទេសចិន​មិនបានឆ្លើយតបភ្លាមទៅលោក ត្រាំ វិញទេ។​

លោក ត្រាំ និង លោក ស៊ី មិនទាន់បាននិយាយគ្នាដោយផ្ទាល់ទេ ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងកាលពីថ្ងៃទី២០ខែមករា   ប៉ុន្តែពួកគេបានជជែកគ្នាក្រោយពេលដែលលោកត្រាំឈ្នះការបោះឆ្នោត​កាលពីខែវិច្ឆិកា។​

កាលពីសប្តាហ៍មុន​ក្រសួងការបរទេស ចិន  បានថ្លែងថា ប្រទេសទាំងពីរ នៅតែមានទំនាក់ទំនងស្និទ្ធជាមួយគ្នាដដែល។​

មួយរយៈកន្លងទៅនេះ សហរដ្ឋអាមេរិក និង ចិន បានប៉ះទង្គិចគ្នាជាបន្តបន្ទាប់​ ជុំវិញបញ្ហានៅសមុទ្រចិន ការទំនាក់ទំនងអាមេរិក និង ដែនដីតៃវ៉ាន់ និង គោលនយោបាយទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ