ក្រសួងណែនាំឲ្យប្រយ័ត្នស្រាមានសារធាតុពុលអាចសម្លាប់មនុស្ស

រូបភាពពី express.co

ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់អ្នកពិសារស្រាក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយថាអ្នកគ្រោះថ្នាក់ដោយសារស្រានៅតែជាកង្វល់ធំ។​

តាមបណ្តាញសង្គមហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល បាន​អំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យទិញស្រាដែលមិនមានប្រភពច្បាស់លាស់យកទៅពិសារដោយថា ស្រាដែលមានជាតិមេតាណុលច្រើន អាចសម្លាប់មនុស្សបាន។​

របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា ក្នុងឆ្នាំ២០១៥អ្នកពុលស្រាមាន២៨៤ករណី ស្លាប់អស់៣៣នាក់ ឆ្នាំ២០១៦ពុល ៩២ករណីស្លាប់១៥នាក់ និង ឆ្នាំ២០១៧ អ្នកពុលស្រា ១៣ករណីស្លាប់២នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ