លោក ស ខេង ស្នើអាមេរិកដកបម្រាមលើមន្ត្រីការទូតកម្ពុជា

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 4:33 PM | នយោបាយ | 0 | 3136 រូបភាពពី គេហទំព័រ អគ្គស្នងការនគរបាលជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើសហរដ្ឋអាមេរិក ដកទណ្ឌកម្មទិដ្ឋាការលើមន្ត្រីការទូត ដោយសំអាងថា កម្ពុ​ជា​​ បា​នឯក​​​​ភា​​ព​​​ប​ន្តកា​រធ្វើមាតុ​ភូមិន្ទនិវត្តន៍ព​លរដ្ឋខ្លួន ដែលបាន​ប្រព្រឹត្តបទល្មើស​ មកកម្ពុជា​វិញតា​ម​ កិច្ចព្រ​ម​ព្រៀ​ងកន្ល​ង​ទៅ។

អំឡុងចុងឆ្នាំ២០១៧នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានស្នើអាមេរិកផ្អាក បញ្ជូនពលរដ្ឋខ្មែរ ដែល​បានប្រ​ព្រឹ​​ត្ត​​​ប​​ទល្មើសនៅសហរដ្ឋអាមេរិកមកកម្ពុជាវិញតាមកិច្ចព្រមព្រៀង ដោយថា ដើម្បីពិចារណា​ពី​មនុ​ស្ស​ធ​ម៌ ក្នុងនាម មហាអំណាចប្រកាន់ប្រជាធិបតេយ្យ។

ប៉ុន្តែអាមេរិក បានប្រកាសបិទទិដ្ឋាកា​រមន្ត្រីនៅក្រសួងកា​របរទេសកម្ពុ​ជាចាប់ពីអ​គ្គ​នា​​យ​​កដ្ឋា​នឡើងទៅ មិនឲ្យ​ចូ​ល​​ទឹ​កដីអាមេរិក ចាប់ពីខែកញ្ញាឆ្នាំ២០១៧ ចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាឡើងកម្តៅ ឈានទៅ​ចា​ប់​​​ឃុំ​​ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នោះ។

នគរបាលជាតិ បានចុះផ្សាយនៅលើគេហទំព័រ របស់ខ្លួនថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃបា​នស្នើ​ទៅឲ្យអាមេរិក ពិចារណា ដកបម្រាមចំពោះមន្រ្តីការទូតកម្ពុជា នៃការចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និ​​ងប្រភេទ B1/B2 នេះវិញ ។

ក្រសួងមហាផ្ទៃ សំអាងថា កម្ពុជាបានឯកភាពបន្តការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋកម្ពុជាដែលបា​នប្រព្រឹត្ត​បទ​ល្មើ​ស​​នៅ​សហរដ្ឋអា​​មេរិកមកកម្ពុជាវិញតាមការស្នើរបស់អាមេរិកដោយផ្អែកលើកិច្ចព្រមព្រៀង ដែលភាគីទាំង​ពីរ​​បា​នឯ​​កភាពគ្នាកាលពីឆ្នាំ២០០២ និងឆ្នាំ២០០៣កន្លងមក។

អគ្គ​ស្នងការនគរបាលជាតិឲ្យដឹងថា លោក ស ខេង ស្នើនេះ ធ្វើឡើង ក្នុងជំនួបពិភាក្សាជាមួយ ឧបការី រដ្ឋមន្រ្តី​ក្រ​​សួ​​ង​កា​របរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក ខល រីច (Carl Risch) នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈនេះ នៅនាទីស្តីការក្រសួងមហាផ្ទៃរបស់កម្ពុជា។

ទោះជាយ៉ាងណា នគរបាលជាតិថា ការស្នើរបស់ភាគីកម្ពុជានេះ លោក Carl Risch មិនទាន់ ឆ្លើយ​​តប​​បែ​បណានោះទេ ដោយថា បញ្ហានេះទុកលទ្ធភាពឲ្យក្រុមការងារភាគីទាំងពីរ ពិនិត្យពិភាក្សាគ្នា​បន្ថែមទៀត ដើ​​ម្បី​​ស្វែ​ងរកចំណុចរួមនឹងភាពមិនចុះសម្រុងគ្នា និងបញ្ហាផ្សេងៗ ជុំវិញការបញ្ជូន​ត្រឡប់ពលរដ្ឋ​កម្ពុជា ដែល​មា​ន​ទោ​​​សនៅ​អាមេរិកមកកាន់កម្ពុជាវិញនេះ។

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required