ICC ​បើ​ក​ការ​ស៊ើប​អង្កេត​លើប្រធានាធិបតីភីលី​ពីន និង​វេណេស៊ូ​អេឡា

ព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្ដរជាតិ(ICC)កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញពីការស៊ើបអង្កេតដំបូងចំនួនពីរដោយផ្តោតលើសង្គ្រាមសម្លាប់មនុស្សនៅប្រទេសហ្វីលីពីន និងការរំលោភបំពានក្នុងអំឡុងពេលចលាចលនយោបាយរបស់ប្រទេសវ៉េណេស៊ុយអេឡា នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​Channel News Asia ។

បើតាម​ Channel News Asia ការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​នេះ​គឺធ្វើ​​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​មេដឹកនាំបក្ស​​ប្រឆាំង​ប្រទេស​ទាំង​ពីរ​ដោយ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​របស់​ពួកគេ​ថា​បាន​ប្រព្រឹត្ត​បទល្មើ​សប្រឆាំង​មនុស្ស​ជាតិ ទៅ​កាន់​ព្រះរាជអាជ្ញា​របស់​ ICC អ្នក​ស្រី Fatou Bensouda។

នៅក្នុងប្រទេសហ្វីលីពីនតុលាការអន្តរជាតិ​ នឹងវិភាគឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់តាំងពីថ្ងៃទី១ ខែកក្កដាឆ្នាំ ២០១៦​ ក្នុងបរិបទនៃសង្គ្រាមស្តីពីយុទ្ធនាការថ្នាំញៀនដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។

អ្នកនាំពាក្យប្រធានាធិបតីភីលីពីន លោក  Harry Roque ថា​លោក Duterte បានបដិសេធ​ការចំពោះ​ការ​ចោទ​ប្រកាន់​ទាំងអស់នេះ​​ដោយ​ ហៅ​ការ​ស៊ើប​អង្កេត​នេះថាជា “ការខ្ជះខ្ជាយពេលវេលា និងធនធាន” និងជា​ការដាក់កំហិតដល់ប្រធានាធិបតី តែ​លោក Duterte បាន​ស្វាគ​មន៍​ចំពោះ​ការ​វិឌ្ឍន៍​​ហើយត្រៀម​ខ្លួនដើម្បី​តវ៉ារឿងក្តី​នេះ​​នៅចំពោះមុខសាលាក្តីខណៈ​លោកមាន​ជំងឺ​ ​ធុញ​ទ្រាន់​នឹងការចោទ​ប្រកាន់​ទាំង​នេះ។​

ខណៈ​នៅ​ក្នុងប្រទេសនៅវេណេហ្ស៊ុយអេឡា តុលាការ​នឹងពិនិត្យមើលឧក្រិដ្ឋកម្ម​ដែលត្រូវ​បានចោទ​ប្រកាន់​ក្នុងអំឡុង​ពេល​មាន​រលក​នៃ​ការ​តវ៉ាចាប់តាំងពីខែមេសាឆ្នាំ 2017 ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro ។

កាលពីខែវិច្ឆិកាអតីតឧត្តមសេនីយ៍ឯក Luisa Ortega នៃប្រទេស​វ៉េណេស៊ុយ​អេឡា​ដែលបានភៀសខ្លួន​ចេញពី​ប្រទេស​បានចោទ​ប្រកាន់​ប៉ូលីស​វ៉េណេស៊ុយអេឡានិងមន្ត្រីយោធាថាបានសម្លាប់មនុស្សចំនួន ១ ៧៦៧ នាក់នៅឆ្នាំ ២០១៥​ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ