គណៈកម្មការរៀបចំចេតិយសម្រាប់តម្កល់សពលោកបណ្ឌិត កែម ឡី អំពាវនាវឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសចូលរួមជួយជាថវិកាដើម្បីសាងសង់ចេតិយ ខណៈដែលថវិកាសម្រាប់សាងសង់នៅខ្វះជាង១០ម៉ឺនដុល្លារទៀត។
លោក សៅ កុសល គណៈកម្មការរៀបចំចេតិយសម្រាប់តម្កល់សពលោកបណ្ឌិត កែម ឡី ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា ថវិកាដែលត្រូវចំណាយសម្រាប់សាងសង់ចេតិយ គឺ១៧ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្នថវិកាដែលមានសម្រាប់សាងសង់ចេតិយមានជាង៦ពាន់ដុល្លារប៉ុណ្ណោះ។
លោកបន្តថា ចេតិយដែលត្រូវសង់គឺមានទទឹង៥ម៉ែត្រ បណ្ដោយ៩ម៉ែត្រ កម្ពស់ជាង១៦ម៉ែត្រ ដោយត្រូវសង់នៅពីលើផ្នូររបស់លោក កែម ឡី ផ្ទាល់តែម្ដង។
តាមគម្រោងចេតិយនេះនឹងចាប់ផ្ដើមសាងសង់នៅខែឧសភាខាងមុខនេះ ដោយប្រើរយៈពេល១០ខែ ប្រសិនបើមានថវិកាគ្រប់គ្រាន់។
លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់ នៅស្ដារម៉ាតមួយកន្លែង ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៦៕