យុវជនជាង២០០០នាក់រត់ប្រណាំងជាគូរ៉ៃអង្គាសប្រាក់ជួយពេទ្យគន្ធបុប្ផា

ក្រុមយុវជន ប្រមាណជាង២០០០នាក់ កាលពីល្ងាចម្សិលមិញ នំាគ្នារត់ប្រណាំងជាគូរនេះ រ៉ៃអង្គាសប្រាក់ ដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ដសៀមរាប ​និងលើកទឹកចិត្ដដល់យុវជននៅថ្ងៃសិទ្ធិនារី៨មិនា។

លោក សួង ស៊ីម ជាអ្នករៀបចំកម្មវិធីនេះឲ្យដឹងថា ការត់ប្រណាំងជាគូនេះ ដើម្បីចូលរួមអបអរសាទទិវានារីអន្តរជាតិ០៨មីនាឆ្នំា២០១៨ និងបំផុសយុវជនយុវនារីឱ្យចេះជួយដល់ការងារសង្គម។

លោកបន្តថា ព្រឹត្តិការណ៍នេះ មានចម្ងាយ១៥០០ម៉ែត្រ ដែលមានអ្នកចូលរួម២៥០០នាក់ ស្មើ១២៥០គូរ ដោយថា អ្នកចូលរួមបានទិញសំបុត្រតម្លៃ១៩៨០០រៀល  ក្នុងនោះដក៤០០០រៀលក្នុងម្នាក់ជួយពេទ្យគន្ធបុប្ផា។

បើតាមលោក សួង ស៊ីម បានអោយដឹងថា ការរត់តប្រណាំងជាគូនេះ ធ្វើឡើងជាលើកទី៣ ដែលចំនួន២លើកមុន ធ្វើនៅរាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណងបំផុសអោយយុវជន ចូលរួមក្នុងសង្គមនិងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនិងយុវជនផ្សេងទៀតបានយល់ដឹងពីការងា​រ​ជួយសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ