គ្រោះ​​ថ្នាក់​​ចរាចរណ៍​​សម្លាប់​​៧​​នាក់ ជំរុញ​​ឲ្យ​​តួលេខ​​អ្នក​ស្លាប់​កើន​ដល់​៥១​នាក់​

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៧នាក់​បាន​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​១០​នាក់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពីម្សិលមិញ​នេះ​ ដែល​ជំរុញ​ឲ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​​លើ​ដង​ផ្លូវ កើន​ឡើង​ដល់​ចំនួន ៥១​នាក់​ ត្រឹម​មួយ​សប្ដាហ៍​ដើម​​ខែ​មេសា​នេះ។

របាយការណ៍​នគរបាលចរាចរណ៍​ដែលផ្សាយ​នៅ​លើវេបសាយ​នគរបាល​ជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ១១លើក​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាល​​ពី​ម្សិល​មិញ​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន ៧​​នាក់​ ខណៈ​ដែល​មនុស្ស​ចំនួន ៧​នាក់​រង​របួស​ធ្ងន់​ និង​ ៣​នាក់​ទៀត​រង​របួស​ស្រាល​។​

របាយការណ៍​ដដែល​នេះ​ បាន​បញ្ជាក់​ថា​ ចាប់​តាំង​ពី​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១​ ខែ​មេសា​រហូត​មក​ទល់​ពេល​នេះ​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ទូទាំង​ប្រទេស​សរុប​ចំនួន​ ៨៣​លើក ដោយ​បាន​សម្លាប់​មនុស្ស ៥១​នាក់ និង​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ធ្ងន់​ស្រាល​ចំនួន​ ១២៧​នាក់​។

គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ជាង ១៧០០​នាក់ ព្រម​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៦៦០០​នាក់​រង​របួស កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ