ថៃ​ឃាត់​ខ្លួន​មនុស្ស​១៥៩​នាក់​ប្រុង​ចេញ​ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​បរទេស

សារព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ប្រជាជន​ថៃ​​ដល់​ទៅ ១៥៩​នាក់ ត្រូវ​បាន​អាជ្ញាធរ​អន្តោ​ប្រវេសន៍​ប្រទេស​នេះ​​ឃាត់​ខ្លួន​​អំឡុង​ពេល​ធ្វើ​ដំណើរ​ក្នុង​នាម​ជា​ទេសចរ ដោយ​សង្ស័យ​ថា ពួកគេ​ប៉ុន​ប៉ង​ចាក​ចេញ​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​បរទេស។

កាសែត​បាងកក ប៉ុស្តិ៍​របស់​ថៃ បាន​ដក​ស្រង់​ប្រភព​ក្រសួង​ការងារ​ថៃ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​បាន​ប្រកាស​ថា មនុស្ស ១១៦​នាក់​ ក្នុង​នោះ​មានស្ត្រី​ពាក់​កណ្ដាល ត្រូវ​បាន​តម្រួត​អន្តោ​ប្រវេសន៍​ថៃ​បញ្ឈប់​អំឡុង​ពេល​ត្រៀម​ចេញ​ដំណើរ​ទៅ​កូរ៉េ​ខាង​ត្បូង ជា​ប្រទេស​មួយ​ដែល​កំពុង​តែ​ពេញ​និយម​សម្រាប់​ពលករ​ខុស​ច្បាប់​ថៃ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ការងារ​ថៃ លោក អនុរក្ស ថូសារ៉ាត់ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​បាងកក ប៉ុស្តិ៍ ដែល​បាន​និយាយ​ថា ពលរដ្ឋ​ផ្សេង​ទៀតដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ មាន​បំណង​ចាក​ចេញ​ទៅ​ប្រទេស​បារ៉ែន កាហ្សាក់ស្ថាន អារ៉ាប់​រួម និង​សាធារណរដ្ឋ​ឆែក។

មន្ត្រី​ថៃ​រូប​នេះ អះអាង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​​ថា ពលរដ្ឋ​ទាំង​នោះ​បាន​ពឹង​ពាក់​ក្រុម​មេ​ខ្យល់ ដែល​បាន​ប្រកាស​ជ្រើស​រើស​ពលករ​តាម​រយៈ​បណ្ដាញ​សង្គម ដូចជា Facebook ប្រព័ន្ធ Instagram និង Line ជា​ដើម។

ក្រៅ​ពី​នេះ មន្ត្រី​ថៃ​ថា ពលរដ្ឋ​ខ្លួន​ស្វែង​រក​ជំនួយ​ពី​​ឈ្មួញ​កណ្ដាល​ជា​សមាជិក​សហគមន៍​របស់​ពួកគេ ដែល​បាន​សន្យា​ផ្ដល់​ប្រាក់ឈ្នួល​ខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ