ស្ត្រីរកស៊ីរត់ម៉ូតូឌុបរងការរើសអើងពីភ្ញៀវ

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី៩ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 8:53 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 959

អ្នកស្រី សៀន គឹមសៀង រស់នៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ មានមុខរបរជាអ្នករត់ម៉ូតូឌុប បានមានប្រសាសន៍ប្រាប់នៅព្រឹកម៉ិញថា គាត់តែងតែមានការរើសអើងពីភ្ញៀវ ដោយគេមិនសូវជិះម៉ូតូជាមួយពួកគាត់ទេ។ ជារៀងរាល់ថ្ងៃគឺ គាត់ឌុបបានតែម៉ូយដែលធ្លាប់ជិះ និងអ្នកធ្លាប់ស្គាល់តែប៉ុណ្ណោះ ចំពោះអ្នកមិនស្គាល់វិញ មិនថាប្រុសឬស្រី គេមិនជិះឡើយ។ ដោយសារពិបាកក្នុងការរកភ្ញៀវជិះ ថ្ងៃខ្លះគាត់ត្រូវរត់រ៉ីម៉កអូសលក់ទឹកសណ្តែកក៏មានដែរ។

គាត់បានមានប្រសាសន៍ថា៖​ «ខ្ញុំពិបាកហៅភ្ញៀវណាស់ ជួនកាលហៅទៅប៉ះចំអ្នកទៅឆ្ងាយៗយើងអត់ហ៊ានទៅ យើងមើលមិនដឹងថាអ្នកណានៅជិតឬនៅឆ្ងាយចឹងបានពិបាករកភ្ញៀវ បើដូចប្រុសគេហៅភ្ញៀវទៅឆ្ងាយក៏ត្រូវជិតក៏ត្រូវ»។

អ្នកស្រី សៀន គឹមសៀង ជាអ្នករកស៊ីរត់ម៉ូតូឌុបជាស្រ្តីម្នាក់ក្នុងចំណោមអ្នករត់ម៉ូតូឌុបស្រ្តី ១៣នាក់ នៅក្នុងក្រុងពោធិ៍សាត់៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់លោក នូ រ៉េន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required