ឥណ្ឌូណេស៊ី​​និង​អូស្ត្រាលីគ្រោង​ជំរុញ​កិច្ចសហ​ការ​​​បន្ថែម ​ដើម្បី​ទប់​ស្កាត់​ភេរវកម្ម

(រូបភាពពី CNA)

ប្រមុខសន្តិសុខឥណ្ឌូណេស៊ី លោក Luhut Pandjaitan បានបង្ហាញទំនុកចិត្តទៅលើកិច្ចសហប្រតិបត្តិការបន្ថែមជាមួយអូស្ត្រាលីលើការដោះស្រាយបញ្ហាភេរវកម្ម កាលពីថ្ងៃពុធម្សិលមិញនៅអំឡុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីលើកទីពីរស្ដីពីច្បាប់និងសន្តិសុខនៅទីក្រុងស៊ីដនី។

លោក Luhut និយាយថា លោកជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងល្អប្រសើរថែមទៀតនៅពេលខាងមុខ ហើយប្រទេសទាំងពីរនឹងបន្តចែករំលែកព័ត៌មានចារកម្មនិងជួយគ្នាទៅវិញទៅមកក្នុងការកសាងសមត្ថភាពក្នុងវិស័យមួយចំនួន។

សារព័ត៌មាន Channel News Asia បានរាយការណ៍ថាកិច្ចប្រជុំនេះគឺជាវេទិកាសម្របសម្រួលកិច្ចសហប្រតិបត្តិការនិងតួនាទីដែលប្រទេសទាំងពីរត្រូវដើរធ្វើទាក់ទងនឹងសន្តិសុខអន្តរជាតិជាពិសេសនៅពេលដោះស្រាយបញ្ហាភេរវកម្ម។

លោក Luhut បាននិយាយថាឥណ្ឌូណេស៊ីបានកំណត់បានថាជនជាតិឥណ្ឌូណេស៊ីប្រហែល៥០០នាក់នៅស៊ីរី ចង់បង្កើតក្រុមភេរវកម្មនៅតំបន់អាស៊ីអាគ្នេយ៍។ ព័ត៌មាននេះត្រូវបានគេចែករំលែកជាមួយអូស្ត្រាលី ហើយលោកជឿជាក់ថាអូស្ត្រាលីអាចដោះស្រាយការគំរាមកំហែងនេះបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ