មេដឹកនាំ​ឥណ្ឌា​ជំរុញ​ឲ្យ​បង្កើន​ទំនាក់​ទំនង​អាមេរិក-ឥណ្ឌា​ប្រឆាំង​ភេរវកម្ម

(រូបភាពពី AFP)

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី បានប្រកាសកាលពីថ្ងៃម្សិលមិញថា ឥណ្ឌានិងសហរដ្ឋអាមេរិក គួរធ្វើការរួមគ្នាឲ្យបានជិតស្និទ្ធថែមទៀត ដើម្បីផ្ចាញ់ចលនាភេរវកម្មនិងកាត់ផ្ដាច់អស្ថេរភាពតំបន់។

ខណៈដែលមេដឹកនាំឥណ្ឌាមិនបានបញ្ជាក់ពីឈ្មោះប្រទេសប៉ាគីស្ថាន លោក ម៉ូឌី បានជំរុញឲ្យសមាជិកសភាអាមេរិកជួយហ៊ុមព័ទ្ធអ្នកទាំងឡាយដែលគាំទ្រចលនាភេរវកម្មនៅបណ្ដាប្រទេសជិតខាងឥណ្ឌា។

ដោយមិនបានលើកឡើងពីមហិច្ឆិតាចិននៅក្នុងជម្លោះដែនទឹក លោក ម៉ូឌី បាននិយាយថាភាពជាដៃគូអាមេរិក-ឥណ្ឌានឹងជួយធានាសន្តិសុខនៃផ្លូវពាណិជ្ជកម្មនិងសេរីភាពនាវាចរណ៍នៅដែនសមុទ្រ។

លោក ម៉ូឌី បានថ្លែងដូច្នេះនៅក្នុងសម័យប្រជុំមួយរបស់សភាអាមេរិកនៅអំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រុងវ៉ាស៊ីងតោនដែលរៀបចំឡើងដើម្បីកសាងទំនាក់ទំនងរវាងមហាអំណាចប្រជាធិបតេយ្យទាំងពីរនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ