ព្រះមហាក្សត្របញ្ចប់តំណែងលោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារដ្ឋាភិបាល

លោក ញឹក ប៊ុនឆៃ (ឆ្វេង) និងលោក ហ៊ាង រិទ្ធី កាលពីពេលកន្លងទៅ (ហួត វុទ្ធី)

ព្រះមហាក្សត្រ បានប្រកាសដកតំណែង ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ដ្រី។

ក្នុងព្រះរាជក្រឹត្យ ដែលចុះហត្ថលេខា ថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ ព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចដកតំណែងជាទីប្រឹក្សារាជរដ្ឋាភិបាល ពីប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ តបតាមការស្នើឡើងរបស់រដ្ឋាភិបាលកម្ពុជា។

ប៉ុន្ដែព្រះរាជក្រឹត្យនេះ មិនបានបញ្ជាក់មូលហេតុ នៃការបញ្ចប់តំណែងរបស់លោក ញឹក ប៊ុនឆៃ នោះទេ។

វីអូឌី មិនអាចទាក់ទងលោក ញឹក ប៊ុនឆៃ ដើម្បីសុំការអធិប្បាយបន្ថែមបានឡើយ។

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកព័ត៌មានពីគំរោងដែល លោក ញឹក ប៊ុនឆៃ ចង់ចុះចូលជាមួយគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតឃុំសង្កាត់។ ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានក្នុងស្រុកមួយ ប្រធានគណបក្សខ្មែររួបរួមជាតិរូបនេះ បានច្រានចោលការលើកឡើងនេះ និងថាបានប្រាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ