លោក សម រង្ស៊ី ថា តុលាការ​បារាំង​សម្រេច​ឲ្យ​លោក​ឈ្នះក្ដី​លើ​លោក ហោ ណាំហុង ម្ដងទៀត​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្សុី

មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេសនោះ បានអះអាងថា តុលាការនៅប្រទេសបារាំង បានសម្រេចឲ្យលោកឈ្នះក្ដីជាថ្មីម្ដងទៀត នៅក្នុងបណ្ដឹងបរិហារកេរ្តិ៍ ដែលប្ដឹងដោយអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង។

លោក សម រង្ស៊ី បានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកថា តុលាការនៅប្រទេសបារាំង បានកាត់ក្តីឲ្យលោក ហោ ណាំហុង ចាញ់លោកម្តងទៀតកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ក្នុងបណ្តឹងបរិហារកេរ្តិ៍ ដែលអតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្ដឹងប្រឆាំងលោក សម រង្ស៊ី។

លោក សម រង្ស៊ី ត្រូវបានលោក ហោ ណាំហុង ប្ដឹងពីបទបរិហារកេរ្តិ៍ ក្រោយពីលោកបាននិយាយថា អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ គឺជាអ្នកទទួលខុសត្រូវនៅជំរុំបឹងត្របែក នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ទោះជាយ៉ាងណា លោក ហោ ណាំងហុង បានច្រានចោលការចោទប្រកាន់នេះ ដោយលោកអះអាងថា លោក និងសាច់ញាតិរបស់លោក ក៏ជាជនរងគ្រោះក្នុងរបបខ្មែរក្រហមផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ