កូរ៉េខាងជើង​បាញ់​គ្រាប់​មី​ស៊ី​ល​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម​ ជុងអ៊ុន(រូបភាពពីសារព័ត៌មាន Channel News Asia)

មន្ត្រីយោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមចេញពីនាវាមុជទឹកនៅព្រឹកថ្ងៃសៅរ៍នេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់សម្ដីអគ្គមេបញ្ជាកាកងទ័ពកូរ៉េខាងត្បូង ដែលបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា គ្រាប់មីស៊ីលនោះ ត្រូវបានបាញ់នៅម៉ោងប្រហែល ១១កន្លះ ម៉ោងនៅទីក្រុងសេអ៊ូល ចេញពីទឹកស្ថិតនៅឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ។

នេះគឺជាការបាញ់សាកល្បងថ្មីបំផុតធ្វើឡើងដោយក្រុងព្យុងយ៉ាង ដែលបំពានទៅលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។

កូរ៉េខាងជើង ដែលកំពុងផលិតអាវុធនុយក្លេអ៊ែរនោះ ត្រូវបានអង្គការសហប្រជាជាតិចេញសេចក្ដីសម្រេចហាមឃាត់ មិនឲ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទីកនោះឡើយ។

ការបាញ់គ្រាប់មីស៊ីលរបស់ក្រុងព្យុងយ៉ាង ធ្វើឡើងតែមួយថ្ងៃក្រោយពីក្រុងវ៉ាស៊ីងតោន និងក្រុងសេអ៊ូល បានឯកភាពគ្នាដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល ដើម្បីទប់ទល់នឹងការគំរាមកំហែងពីក្រុងព្យុងយ៉ាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ