កម្មករ​ស្លាប់​១នាក់​និង​របួសជាង​១០​​នាក់​ក្នុង​គ្រោះ​ថា្នក់​ចរាចរណ៍​

ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ពេល​កន្លង​ទៅ (រូបភាពពីបេឡាជាតិរបបសន្តិសុខ​សង្គម​)

កម្មករ១នាក់ស្លាប់និងរបួស១៣នាក់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីម៉ោង៦:៣០នាទីព្រឹកថ្ងៃអង្គារនេះ។

ក្រសួងការងារបានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃអង្គារនេះថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងខណៈពេលកម្មកររោងចក្រកំពុងធ្វើដំណើរទៅធ្វើការ លុះមកដល់កន្លែងកើតហេតុដែលនៅចន្លោះគីឡូម៉ែត្រ៨៣-៨៤ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ រថយន្តបានដាច់រ៉ូទីល ជ្រុលទៅបុកកម្មករម្នាក់ផ្សេងទៀត កំពុងប៉ះកង់ម៉ូតូ បណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់និងហួសទៅបុកផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ បណ្តាលឱ្យក្រឡាប់រថយន្តខ្ទាតកម្មករឱ្យចេញក្រៅ បណ្តាលឱ្យរងរបួសធ្ងន់១នាក់និងស្រាលចំនួន១២នាក់។

កម្មករដែលរងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយកម្មករដែលរងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយកម្មករទាំងនោះទទួលបានការរ៉ាប់រងក្នុងការមើលថែទាំនិងព្យាបាលជម្ងឺពីបេឡាជាតិរបបសន្តិសុខសង្គម។

គួរបញ្ជាក់ថាកាលពីថ្ងៃពុធសប្តាហ៍មុន មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននៅខេត្តកំពង់ស្ពីដែលធ្វើឲ្យកម្មករ៣៣នាក់រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ