កម្មករ​១២​​នាក់​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្រុង​បាវិត

កម្មការិនី៤នាក់បានរងរបួសធ្ងន់និង៨នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីរថយន្តដឹកកម្មករ២គ្រឿងបានបុកគ្នានៅឯក្រុងបាវិត ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃម្សិលមិញ។ នេះដោយយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារកម្ពុជាចេញផ្សាយនៅថ្ងៃនេះ។

ក្រសួងការងារបាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា រថយន្តដឹកកម្មករចំនួន២គ្រឿងបានបុកគ្នាពីក្រោយ កាលពីម៉ោងជាង៥ល្ងាចថ្ងៃម្សិលមិញ នៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ដោយបានបណ្ដាលឲ្យកម្មករចំនួន១២នាក់បានរងរបួស ក្នុងនោះ៤នាក់បានរងរបួសធ្ងន់។

ក្រសួងការងារបានបង្ហាញក្ដីរន្ធត់និងសោកស្ដាយចំពោះគ្រោះថ្នាក់នោះ ហើយនិយាយថាកម្មកររងរបួសត្រូវបានបញ្ជូនទៅអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះនិងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម។

ទោះជាយ៉ាងណា ក្រសួងបានបញ្ជាក់ថាកម្មកររងរបួសទាំងនោះបានវិលត្រឡប់ទៅធ្វើការធម្មតាវិញហើយនៅថ្ងៃអង្គារនេះ។

ក្រសួងការងារនៅថ្ងៃនេះក៏បានប្រកាសផងដែរថា កម្មការិនីម្នាក់បានស្លាប់ ហើយកម្មករ១៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តដឹកកម្មករមួយគ្រឿងបានក្រឡាប់ធ្លាក់ពីផ្លូវនៅព្រឹកព្រលឹមថ្ងៃអង្គារនេះនៅឯស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

កាលពីសប្ដាហ៍មុន កម្មករចំនួន៣៣នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តដឹកកម្មករមួយគ្រឿងបានក្រឡាប់នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃពុធសប្ដាហ៍មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ