ខុមហ្វ្រែលពង្រឹងសមត្ថភាពអ្នកសង្កេតការណ៍ ខណៈ គ.ជ.ប ត្រៀមធ្វើបញ្ជីបោះឆ្នោតថ្មី

មន្ត្រីក​​ម្មវិធីជា​ន់ខ្ព​ស់ផ្នែកអង្កេតលោក កន សាវាង្ស

អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅខុមហ្វ្រែលបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ចូលរួមសង្កេតការណ៍ពីដំណើរការបោះឆ្នោត ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រៀមចុះធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនៅដើមខែក្រោយនេះ។

ការបោះឆ្នោតឃុំ-សង្កាត់នឹងប្រព្រឹតិ្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ចំណែកឯការចុះឈ្មោះបោះឆ្នោតវិញ គ.ជ.ប ប្រើរយៈពេល៩០ថ្ងៃ សម្រាប់ចុះធ្វើបញ្ជីបោះឆ្នោតថ្មីចាប់ពីថ្ងៃទី១ខែកញ្ញារហូតថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងវគ្គបណ្តុះបណ្តាលនៅស្នាក់ការខុមហ្វ្រែលរាជធានីភ្នំពេញ មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេតលោក កន សាវាង្ស បានលើកឡើងថា ដំណើរការចុះឈ្មោះបោះឆ្នោតកន្លងទៅមានភាពមិនប្រក្រតីច្រើន ធ្វើឲ្យពលរដ្ឋខ្លះបាត់ឈ្មោះ ខ្លះទៀតមានឈ្មោះស្នួនឬទ្រួតស៊ីគ្នា អ្នកខ្លះទៀតរកមណ្ឌលបោះឆ្នោតមិនឃើញនៅថ្ងៃបោះឆ្នោតជាដើម។

លោក កន សាវាង្ស គិតថាវគ្គបណ្តុះបណ្តាលគ្រូបង្គោលចំនួន២០នាក់ នៅថ្ងៃទី៩ខែសីហានេះ លោកថាពួកគេអាចទៅបង្រៀនអ្នកស្ម័គ្រចិត្តច្រើនទៀត ដែលមានបំនងចង់ចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខនេះ។

មន្ត្រីសង្គមស៊ីវិលរូបនោះគិតថា ការដែលអ្នកសង្កេតការណ៍ដឹងច្បាប់ពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតឬដំណើការបោះឆ្នោត លោកថាជាការចូលរួមមួយចំណែកក្នុងការកាត់បន្ថយភាពចម្រូងចម្រាសនៃដំណើរការបោះឆ្នោត ។

បើតាមលោក កន សាវាង្ស បច្ចុប្បន្នខុមហ្វ្រែលមានអ្នកអង្គេតការណ៍គ្រប់ដណ្តប់៦០០ឃុំ លោកថាខុមហ្វ្រែលរំពឹងថាចំនួននេះអាចនឹងលើសពី១២០០នាក់បន្ថែមទៀតមកពីដៃគូពាក់ព័ន្ធ សម្រាប់ដាក់ពង្រាយតាមឃុំ-សង្កាត់ទាំង១៦៣៣ឃុំ-សង្កាត់ ដើម្បីអង្កេតការណ៍បោះឆ្នោតឆ្នាំ២០១៧។

គ.ជ.ប រំពឹងថាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ នឹងមានពលរដ្ឋជាង៩លាន៦សែននាក់ (៩ ៦៦៤ ២១៦) ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ខាងមុខ ក្នុងចំណោមពលរដ្ឋខ្មែរសរុបជាង១៥លាននាក់ (១៥ ៧២១ ៣៥៦)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ