ទិវាជនជាតិដើមភាគតិចប្រារព្ធធ្វើនៅខេត្តកំពង់ស្ពឺថ្ងៃនេះ

ទិវាជនជាតិដើម​ភាគតិចឆ្នាំ២០១៦ (រូបភាពពីហ្វេសប៊ុក)

ថ្ងៃនេះគឺជាទិវាពិភពលោកជនជាតិដើមភាគតិចលើកទី២២។ នៅកម្ពុជា អង្គការសង្គមស៊ីវិលនិងមន្រ្តីរដ្ឋាភិបាលក៏បានប្រារព្ធទិវានេះដែរ ដោយធ្វើឡើងនៅខេត្តកំពង់ស្ពឺ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ការប្រារព្ធទិវាជនជាតិដើមភាគតិចឆ្នាំ២០១៦នេះធ្វើឡើងក្រោមប្រធានបទ “ជនជាតិដើមភាគតិចនិងការអប់រំ” ដែលមានអ្នកចូលរួមប្រហែល១០០០នាក់។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថាមានជនជាតិដើមភាគតិច៣០០លាននាក់នៃប្រទេសជាង៧០លើពិភពលោកបានប្រារព្ធទិវានេះក្នុងឆ្នាំ២០១៦។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានឲ្យដឹងថា នៅកម្ពុជាមានជនជាតិដើមភាគតិចប្រហែលពីរសែន(២០០០០០)នាក់នៃ២៤អំបូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ