អូស្ត្រាលីកំពុងរៀបចំច្បាប់អនុញ្ញាតឲ្យរៀបការភេទដូចគ្នា​

រដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំធ្វើការស្ទង់មតិពីការរៀបការជាមួយមនុស្សភេទដូចគ្នា ឲ្យមានភាពស្របច្បាប់ បន្ទាប់ពី​សេចក្តីស្នើឡើងត្រូវព្រឹទ្ធសភាបានច្រានចោល។

ការរៀបការជាមួយមនុស្សដែលមានភេទដូចគ្នា ច្បាប់របស់ប្រទេសអូស្ត្រាលីមិនបានទទួលស្គាល់នោះទេ ទើបរដ្ឋាភិបាលបច្ចុប្បន្នចង់រៀបចំឲ្យមានការទទួលស្គាល់ដោយផ្លូវច្បាប់ ប៉ុន្តែនៅមានការជំទាស់។​

ប្រសិនជាការស្ទង់មតិមហាជនបង្ហាញថា មានការគាំទ្រច្រើនចំពោះការរៀបការរបស់មនុស្សភេទដូចគ្នានោះ អាពាហ៍ពិពាហ៍ក្រុមនេះ មិនខុសច្បាប់ទៀតទេ។​ នេះបើតាមសារព័ត៌មាន BBC។​

ទោះយ៉ាងណា នាយករដ្ឋមន្ត្រី ​Malcolm Turnbull ថ្លែងថា សភាកំពុងពិនិត្យក្នុងការបោះឆ្នោតឲ្យមានភាពស្របច្បាប់នៃការរៀបការជាមួយមនុស្សមានភេទដូចគ្នាឲ្យបាន​នៅឆ្នាំនេះ។​

ចំណែកក្រុមប្រឆាំងបានលើកឡើងថា ការរៀបចំច្បាប់រៀបការភេទដូចគ្នានេះ មិនសំខាន់ដែលត្រូវធ្វើបន្ទាន់នោះទេ ខណៈមានបញ្ហាផ្សេងៗច្រើនទៀតដែលសភាត្រូវធ្វើ។ ម្យ៉ាងការរៀបចំច្បាប់ឲ្យរៀបការភេទដូចគ្នានេះ ក៏ប្រឈមនិងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ