កឹម សុខា៖ ខ្ញុំអាចគ្រោះថ្នាក់ តែមិនឲ្យពលរដ្ឋនិងជាតិគ្រោះថ្នាក់ទេ

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងប្រឈមការចាប់ខ្លួន ថ្លែងប្រាប់អ្នកគាំទ្រជាសាធារណៈនៅព្រឹកនេះថា លោកសុខចិត្តឲ្យខ្លួនឯងរងគ្រោះថ្នាក់តែមិនបណ្តោយឲ្យជាតិនិងប្រជាជនមានគ្រោះថ្នាក់ទេ។

លោក កឹម សុខា ថ្លែងប្រាប់អ្នកគាំទ្រនៅស្នាក់ការគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រនេះថា គណបក្សកាន់អំណាចបានប្រើគ្រប់មធ្យោបាយគំរាមកំហែងនិងតាមចាប់ខ្លួនរូបលោកដាក់ពន្ធនាគារនិងប៉ុនប៉ងផ្តាច់ជីវិតរូបលោក៖ «ការលះបង់របស់ខ្ញុំប្រឈមគ្រោះថ្នាក់ជាច្រើន ដូចជាការគំរាមកំហែង បំភិតបំភ័យ មូលបង្កាច់ ចាប់ដាក់គុក ប៉ុនប៉ងសម្លាប់ផ្តាច់អាយុជីវិតខ្ញុំជាច្រើនដងមកហើយ ប៉ុន្តែខ្ញុំនៅតែតស៊ូរក្សាគោលជំហរដដែល ដោយខ្ញុំយល់ឃើញថា ខ្ញុំអាចគ្រោះថ្នាក់ តែមិនចង់ឃើញជាតិនិងប្រជាពលរដ្ឋខ្មែរគ្រោះថ្នាក់ឡើយ»។

សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើករណីលោក កឹម សុខា នៅព្រឹកថ្ងៃសុក្រនេះ តែលោក កឹម សុខា និងមេធាវីរបស់លោកមិនចូលរួមសវនាការទេ។ ទោះយ៉ាងណា ក្រោយការបើកសវនាការដែលមិនមានការចូលរួមពីជនជាប់ចោទនិងមេធាវីនៅព្រឹកនេះ ចៅក្រមប្រកាសថាសាលក្រមនឹងប្រកាសនៅម៉ោង២រសៀល៕ ដោយលោក ហ៊ុន ឌីម៉ូ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ