ព្រះតេជគុណប៊ុត ប៊ុនតិញ មិនចូលបំភ្លឺលើការប្តឹងពាក់ព័ន្ធបុណ្យលោកកែមឡីទេ

រួបភាពពីហ្វេសប៊ុក លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា

ព្រះតេជគុណប៊ុត​ ប៊ុនតិញ សមាជិកគណៈកម្មការបុណ្យសពលោកកែម ឡី បញ្ជាក់ជំហរថា នឹងមិនចូលបំភ្លឺនៅតុលាការតាម បណ្តឹងរបស់ប្រធានគណបក្សមួយពាក់ព័ន្ធការចោទថា មានភាពមិនច្បាស់លាស់​លុយបុណ្យសពលោក​ កែម ឡី កាលពីឆ្នាំ២០១៦។​

ព្រះតេជគុណ​បញ្ជាក់ជំហរបែបនេះនៅក្នុងកម្មវិធីព័ត៌មានវិទ្យុអាស៊ីសេរីកាលពីម្សិលមិញ ដោយព្រះអង្គមានថេរដីកាថា ព្រះអង្គជាសង្ឃ ដូច្នេះបើមានបញ្ហាអីអាចប្តឹងទៅស្ថាប័នសង្ឃដើម្បីរកដំណោះស្រាយ។

ព្រះតេជគុណប៊ុត ប៊ុនតិញ ក៏បានច្រានចោលការចោទលើភាពមិនច្បាស់លាស់ ឬ កិបកេងលុយបុណ្យ  ហើយព្រះអង្គបន្តថា ការប្តឹងធ្វើឡើងនេះគឺគ្រាន់តែជាការស៊ីឈ្នួលផ្នែកនយោបាយ​។​

នៅលើហ្វេសប៊ុករបស់ព្រះតេជគុណប៊ុត ប៊ុនតិញក៏បានជំរុញឲ្យគណបក្សនេះ ងាកទៅធ្វើនយោបាយផ្តោតលើបញ្ហាដែលកំពុងកើតមាននៅក្នុងសង្គមដូចជា បញ្ហាជម្លោះដីធ្លី ការបាត់បង់ព្រៃឈើ និង បញ្ហាជនអន្តោប្រវេសន៍វៀតណាមជាដើម​។​

ពាក្យបណ្តឹងរបស់លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា បានដាក់ប្តឹងគណៈកម្មការបុណ្យសពលោក​កែម ឡី ដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ​កាលពីម្សិលមិញស្នើឲ្យមានការស៊ើបអង្កេតលើគណកម្មការបុណ្យសព លោក កែម ឡី។

លោក ពេជ្រ ស្រស់ បញ្ជាក់ហេតុផលថា លោកប្តឹងដើម្បី តម្លាភាព​សង្គម កុំឲ្យមានការលួចបន្លំលុយបុណ្យសព ការស្វែងរកយុត្តិធម៌ឲ្យអ្នកចូលបច្ច័យបុណ្យសព និង រកយុត្តិធម៌ជូនក្រុមគ្រួសារសពលោក​ កែម ឡី ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ