លោកនាយករដ្ឋមន្ត្រីទិញសម្លៀកបំពាក់នៅផ្សារអូឡាំពិក

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:30 PM | អភិបាលកិច្ចល្អ | 0 | 6868 រួបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃសៅរ៍នេះ បានធ្វើដំណើរទៅជួបជាមួយអាជីករ និងទិញសម្លៀកបំពាក់មួយចំនួន​នៅផ្សារអូឡាំពិកក្នុងរាជធានីភ្នំពេញ ហើយឱកាសនោះ​លោក​ថា ធ្វើឡើង​ក្នុងបំណងសាកសួរសុខទុក្ខអាជីវករ។​

នៅក្នុងទំព័រហ្វេករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញពីសកម្មភាពរូបលោក​ធ្វើដំណើរចូលក្នុងផ្សារអូឡាំពិក ជួបជួបអ្នកលក់ដូរ និង ប្រជាពលរដ្ឋដែលរស់នៅទីនោះ។ សម្មភាពបង្ហាញពីកន្លែងផ្លូវធ្វើដំណើរចង្អៀត នៅចន្លោះកន្លែងលក់ដូរ ហើយមានមនុស្សជាច្រើន​ប្រជ្រៀតគ្នា ដើម្បីចូលថតជាមួយលោក ហ៊ុន សែន​។​

លោកហ៊ុន សែន ក៏បានទិញសម្លៀកបំពាក់មួយចំនួន ហើយក៏បានជជែកជាមួយពលរដ្ឋនៅទីនោះ។ អាជីវករខ្លះសម្តែងការភ្ញាក់ផ្អើលថា ពួកគេថា មិនដែលបានជួបមុខផ្ទាល់ទេ តាំងពីដើមមក។

កន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានទៅជួបអាជីវករលក់ដូរនៅក្នុងផ្សារធំថ្មី របៀបដូចដែលលោកទៅជួបជាមួយអាជីវករនៅផ្សាអូឡាំពិកនេះដែរ។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required