សមត្ថកិច្ចឃាត់ខ្លួនវៀតណាម១៥នាក់ករណីលួចស្នាក់នៅខុសច្បាប់

រូបភាពពីគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ

សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៥នាក់ ពាក់ព័ន្ធករណីលួចមកស្នាក់នៅនិងធ្វើការងារ ក្នុងរាជធានីភ្នំពេញ ដោយអះអាងថា គ្មានលិខិតឆ្លងដែន និងឯកសារបញ្ជាក់​ត្រឹមត្រូវ។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង​ សុខ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមបានចំនួន ១៥នាក់ ដែលលួចចូលមកស្នាក់នៅនិងបម្រើការងារ ដោយខុសច្បាប់ក្នុងខណ្ឌច្បាអំពៅ កាលពីថ្ងៃទី ០៨ខែវិច្ឆិកាម្សិលមិញ។

បច្ចុប្បន្ន ជនជាតិវៀតណាមទាំង ១៥នាក់ដែលសមត្ថកិច្ចឃាត់នោះ ត្រូវបានបញ្ជូនខ្លួនបន្ត ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

សរសេរមកកាន់លោក ម៉ាប ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ