រដ្ឋាភិបាលប្រកាសឲ្យឈប់យកលុយពីអ្នកលក់ដូរតាមដងផ្លូវ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រ ទី៩ ធ្នូនេះ បានប្រកាសឲ្យអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ឈប់បង្គាប់ឲ្យអ្នកលក់ដូរតាមដងផ្លូវបង់ប្រាក់ដូចពេលមុនៗ ដោយថា ដើម្បីលើកស្ទួយដល់ជីវភាពអ្នកដែលមានមុខរបរតូចតាច។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរថា ដើម្បីកាត់បន្ថយនូវភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកបានពិភាក្សាជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញ «សារាចរស្ដីពីការលុបចោលចំពោះការបង់ថ្លៃ» ដល់ប្រជាពលរដ្ឋលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី គឺមិនចាំបាច់បង់ថ្លៃឡើយ។

កន្លងទៅអ្នកលក់ដូរតាមដងផ្លូវមួយចំនួនបានត្អូញត្អែរថា ពួកគេត្រូវបានអាជ្ញាធរបណ្តេញពីកន្លែងមួយទៅកន្លែងមួយទៀត ឬរឹបអូសយកសម្ភារៈលក់ដូរ ដោយសំអាងពីការរៀបចំសណ្តាប់ធ្លាប់ បើទោះបីពួកគេបានបង់ប្រាក់ប្រចាំថ្ងៃឲ្យអាជ្ញាធរ អ្នកដើរទារភាស៊ីចល័ត និងប៉ូលិសសណ្តាប់ធ្លាប់ហើយក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ