យុទ្ធនាការ​បង្ក្រាប​អំពើ​ពុក​រលួយ​ ចិន​ដាក់​ទោស​មនុស្ស​ជិត ១.២​លាន​នាក់​នៅ​ឆ្នាំ​មុន

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧​ ម៉ោង 3:24 PM | អន្តរជាតិ | 0 | 1542

មន្ត្រី​ជាន់​ខ្ពស់​ចិន បាន​និយាយ​ថា មនុស្ស​ជិត ១.២​លាន​នាក់ ត្រូវ​បាន​គេ​ដាក់​ទោស នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​ចិន ជា​ទីដែល​មន្ត្រីចិន​អះ​អាង​ថា រដ្ឋាភិបាល​ចិន​នឹង​បង្កើន​ការ​បង្ក្រាប​អំពើ​ពុក​រលួយ ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត និយាយ​ថា នេះ​គឺ​ជា​ការ​បោស​សម្អាត​នយោបាយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

គណៈកម្មការ​អធិការកិច្ច​រដ្ឋ​ចិន បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បង្ក្រាប់​អំពើ​ពុករលួយ ជន​រត់​គេច​ខ្លួន​ជិត ២៦០០​នាក់ ត្រូវ​បាន​គេ​ធ្វើ​បត្យាប័ន ឬ​ចាប់​បញ្ជូន​ខ្លួន​ត្រឡប់​មក​វិញ ហើយ​ទ្រព្យ​សម្បត្តិ​ប្រហែល ១.២​ពាន់​លាន​ដុល្លារ ត្រូវ​បាន​គេ​រឹប​អូសយក។

ចិន​បាន​ធ្វើ​បត្យាប័ន​ជាមួយ​ប្រទេស​ចំនួន ៤៨ ក្នុង​នោះ​មាន​អេស្ប៉ាញ អ៊ីតាលី និង​បារាំង ដែល​ធ្លាប់​បាន​ចាប់​បញ្ជូន​ជន​រត់​គេច​ខ្លួន​ត្រឡប់​ទៅ​ចិន​វិញ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។

ថ្ងៃ​នៅ​ឯ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃម្សិល​មិញ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មការ​អធិការកិច្ច​រដ្ឋ​ចិន លោក លូ តុងឈាន់ បាន​សន្យា​ថា យុទ្ធនាការ​បង្ក្រាប់​អំពើ​ពុក​រលួយ នឹង​នៅ​តែ​បន្ត ហើយលោក​ថា រដ្ឋាភិបាល​គួរ​តែ​រក្សា​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required