ជប៉ុន​ប្រាប់​ថា កំពុង​ប្រមូល​ព័ត៌មាន​ជុំ​វិញ​គ្រាប់​មីស៊ីល​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

ប្រទេស​ជប៉ុន​កំពុង​តែ​ប្រមូល និង​វិភាគ​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​គ្រាប់​មីស៊ីល​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​នេះ។

ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋ​មន្ត្រី លោក Yoshihide Suga បាន​ថ្លែងក្នុង​សន្និសីត​សារព័ត៌មាន​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់​ដើម្បី​ព្រមាន និង​តាម​ដាន​កូរ៉េ​ខាង​ជើង។

កូរ៉េ​ខាង​ជើង បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​ថា ខ្លួន​អាច​នឹង​ចាប់​ផ្ដើម​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​នៅ​ពេល​ណា​មួយ ដោយ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​និយាយ​ថា គោល​នយោបាយ​បង្ក​ជម្លោះ​របស់​អាមេរិក គឺ​ជា​មូល​ហេតុ​សម្រាប់​ការ​អភិវឌ្ឍ​សព្វាវុធ​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ