ស្នងការខេត្តកណ្តាល៖ នគរបាលត្រូវរកវិធីឲ្យពលរដ្ឋបានសុខព្រោះពួកគាត់ជាម្ចាស់​

លោក អ៊ាវ ចំរើន (គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ)

ស្នងការនគរបាលខេត្តកណ្តាលបានណែនាំឲ្យមន្ត្រីក្រោមបង្គាប់របស់លោក ត្រូវខិតខំរកវិធីសាស្ត្រយ៉ាងណា ការពារ​សេចក្តីសុខរបស់ប្រជាពលរដ្ឋ ព្រោះលោកថាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់គឺជាម្ចាស់របស់មន្ត្រីនគរបាលគ្រប់រូប។​

នៅក្នុងវេទិកាសាធារណៈព្រឹកថ្ងៃអង្គារនេះ រវាងស្នងការនគរបាលនិងអធិការនៅតាមស្រុកធ្វើឡើងនៅខេត្តកណ្តាល​មានការចូលរួមអធិការនគរបាលនានានៅខេត្តនេះ​។​ ក្នុងវេទិកានោះ លោក អ៊ាវ ចំរើន ណែនាំឲ្យមន្ត្រីរបស់ខ្លួន សួរសុខទុក្ខពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីបានដឹងពីក្តីកង្វល់ពួកគាត់​ ហើយយកក្តីកង្វល់ទាំងនោះទៅរកវិធីដោះស្រាយឲ្យបានទាន់ពេល​។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។​

លោក អ៊ាវ ចំរើន ក៏ជំរុញឲ្យនគរបាល ព្យាយាមស្វែងយល់ថា ឯកសារប្រើប្រាស់របស់ពលដ្ឋដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម​ តើពលរដ្ឋមានប្រើប្រាស់គ្រប់គ្រាន់ហើយឬនៅ។ លោក​បន្តថា បើពលរដ្ឋមិនមានប្រើប្រាស់គ្រប់នគរបាលត្រូវប្រញាប់រៀបចំធ្វើឲ្យនិងយកទៅដល់ផ្ទះពួកគាត់ដោយមិនតម្រូវឲ្យយកប្រាក់ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ