ហ្វីលីពីនតវ៉ាប្រឆាំងមូលដ្ឋានទ័ពអាកាសរបស់​ចិននៅសមុទ្រខាងត្បូង

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨​ ម៉ោង 9:13 AM | អន្តរជាតិ | 0 | 893

មន្ត្រីរបស់ហ្វីលីពីនថ្លែងថា ពួកគេនឹងតវ៉ាផ្នែកការទូត ប្រឆាំងទៅនិងការកសាងមូលដ្ឋានទ័ពអាកាសនៅសមុទ្រចិនខាងត្បូងដោយសារ ទីនោះជាកន្លែងផ្លូវទឹកដែលមមាញឹកខាងធ្វើមុខជំនួញ ហើយត្រូវរៀបចំឲ្យទៅជាកន្លែងសន្តិភាព។​

ចិននៅតែបន្តធ្វើសកម្មភាពកសាងមូលដ្ឋានទ័ពជាបន្តបន្ទាប់ បើទោះបីជាមានការជំទាស់ពីប្រទេសហ្វីលីពីន  ប្រទេសវៀតណាម និង បណ្តាលប្រទេសផ្សេងៗពាក់ព័ន្ធជម្លោះនេះក៏ដោយ។​

ចំណែកសហរដ្ឋអាមេរិក​ក៏បានថ្កោលទោសចិន​ចំពោះការកសាងមូលដ្ឋានទ័ពនៅផ្លូវទឹកសម្រាប់ធ្វើជំនួញនេះ ដែរ ប៉ុន្តែមិនអាចរារាំងចិនបានទេ។​

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក​ Delfin Lorenzana  ថ្លែងថា កន្លងទៅ​ចិនធ្លាប់ថ្លែងថា មិនរៀបចំតំបន់មានជម្លោះនោះឲ្យទៅជាមូលដ្ឋានទ័ពនោះទេ ហើយលោកថា ពេលនេះចិនបែរធ្វើជាមូលដ្ឋានទ័ពទៅវិញ ហើយ​ហ្វីលីនកំពុងតែរៀបចំក្នុងការតវ៉ាផ្នែកការទូតប្រឆាំងសកម្មភាពនេះ​​។​ នេះបើតាមសារព័ត៌មាន​Strait Time។​

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិនលោក​Lu Kangថ្លែងថា ការកសាងមូលដ្ឋានទ័ពនៅលើកោះនោះគឺដើម្បីការពារសុខសន្តិភាពនៅក្នុងតំបន់ ហើយមិនមានបំណងគំរាមកំហែងភាគីណាមួយនោះទេ។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required