មន្ត្រីជាន់ខ្ពស់វៀតណាមប្រឈមប្រហារជីវិតដោយសារពុករលួយ

ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសអំពើពុករលួយទ្រង់ទ្រាយធំនៅវៀតណាម​កំពុងតែមានការចាប់អារម្មណ៍ពីមហាជន ខណៈមនុស្សចំនួន​២២នាក់កំពុងតែស្ថិតនៅក្នុងការឃុំខ្លួននិងកាត់ទោស ក្នុងនោះក៏មានសមាជិកគណបក្សកុម្មុយនីសផងដែរ។​​

ក្នុងចំណោម​២២នាក់នោះ រួមមានទាំងលោក Dinh La Thang អាយុ៥៧ឆ្នាំ ជាអតីតប្រធានក្រុមហ៊ុន​ប្រេងយ៉ាងធំរបស់រដ្ឋឈ្មោះ Petro Vietnam ហើយក៏ជាសមាជិកគណបក្សកុម្មុយនីសដែលមានឥទ្ធិពល និង ម្នាក់ទៀត​លោក Trinh Xuan Thanh អាយុ៥១ឆ្នាំ ជាអ្នកនយោបាយជាន់ខ្ពស់ ហើយក៏ជាអ្នកជំនួញល្បីឈ្មោះមួយរូប។ នេះបើតាមសារព័ត៌មាន​ABC។​

​លោក Dinh La Thang រងការចោទថា បានធ្វើសកម្មភាពឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ​ ដោយសារយកឈ្មោះរបស់លោកក្នុងនាមជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេង ចុះហត្ថលេខាក្នុងការប្រគល់សិទ្ធិឲ្យក្រុមហ៊ុន​កសាងអគារដោយមិនដេញថ្លៃត្រឹមត្រូវ។​

លោក​ Thang ស្ថិតនៅក្នុងការចោទប្រកាន់ទៀតថា បានប្រើប្រាស់លុយក្នុងគម្រោងមិនបានត្រឹមត្រូវក្នុងចំ ណោម​៦៧លានដុល្លារ គឺខ្ចះខ្ចាយបណ្តាលឲ្យបាត់អស់៥,៥លានដុល្លារ។​ នៅវៀតណាម​នេះជាករណីដំបូងហើយដែលតុលាការកាត់ទោសសមាជិកការិយាល័យនយោបាយនៃគណបក្សកុម្មុយនីស្ត ហើយមន្ត្រីរូបនេះប្រឈមជាប់ពន្ធនាគារ២០ឆ្នាំ។​

ចំណែក​ លោក Trinh Xuan Thanh  ពាក់ព័ន្ធនឹងការបន្លំយកប្រាក់នៅក្នុងតំណែងចំនួន​១៨៦ ០០០ដុល្លារ ។ ករណីនេះ លោ​ក Thanh អាចនឹងត្រូវកាត់ទោសប្រកាសជីវិត។​

នៅក្នុងដំណើរការកាត់ទោសមន្ត្រីដែលរងការចោទថា ប្រព្រឹត្តអំពើ​ពុករលួយទាំងជាង២០នាក់នៅដើមសប្តាហ៍នេះ នៅតុលាការក្នុងទីក្រុងហាណូយ មានការរឹតបន្តឹងសន្តិសុខខ្លាំង ហើយប្រជាពលរដ្ឋក៏ឈរនៅខាងមុខតុលាការនោះដែរ។ ក្នុងបន្ទប់សវនាការមិនអនុញ្ញាតឲ្យអ្នកព័ត៌មានចូលទេ តែមន្ត្រីការទូតមួយចំនួនអនុញ្ញាតឲ្យចូលតាមដាន។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ