អតីតនាយករដ្ឋមន្ដ្រីថៃទទូចឱ្យអ្នកគាំទ្រគណបក្សភឿថៃធ្វើចិត្តឱ្យស្ងប់រង់ចាំថៃ្ងផ្លាស់ប្ដូរតាមរយៈការបោះឆ្នោត​

អតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាតត្រា (រូបភាពពី CNN)

អតីតនាយករដ្ឋមន្ដ្រីថៃដែលនិរទេសខ្លួនបានទទួចឲ្យអ្នកនយោបាយគណបក្សភឿថៃត្រូវត្រៀមខ្លួនដើម្បីចូលរួមការបោះឆ្នោតដែលលោករំពឹងថាការបោះឆ្នោតពេលនោះនឹងនាំឲ្យមានការផ្លាស់ប្ដូរហើយលោកនឹងបានចូលប្រទេសវិញ។

សារព័ត៌មាន Thai The Nation បានឲ្យដឹងថាលោក ថាក់ ស៊ីន បានថ្លែងដូចនេះតាមរយៈវីឌីអូ Conference ដែលលោកចូលរួមជាមួយប្រជាជនថៃសែស្រឡាយចិនក្នុងឱកាសបុណ្យចូលឆ្នាំចិនកាលពីថ្ងៃអាទិត្យ។

អតីតនាយករដ្ឋមន្ដ្រីថៃរូបនេះបានបន្ដថាសមាជិកគណបក្សភឿថៃទាំងអស់ត្រូវរួមកំលាំងគ្នាដើម្បីធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតដែលលោកថាជាឱកាសមួយអាចនាំឲ្យមានការផ្សះផ្សារជាតិ។

ជាមួយគ្នានេះលោកក៏បានរិះគន់សេចក្ដីព្រាងរដ្ឋធម្មនុញ្ញដែលរៀបរៀងបច្ចុប្បន្នដោយពួកយោធាថាជាច្បាប់មួយមានលក្ខណៈរឹតបន្ដឹងសិទ្ធសេរីភាពរបស់ប្រជាជនហើយយកគំរូតាមរដ្ឋធម្មនុញ្ញរបស់ពួកយោធាភូមានិងកូរ៉េខាងជើង។

អតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាតត្រា បានរស់នៅនិរទេសខ្លួនជាច្រើនឆ្នាំមកនេះដោយសារលោកប្រឈមមុខនិងការកាត់ទោសករណីពុករលួយនិងបំពានអំណាចរដ្ឋ។

លោក ថាក់ ស៊ីន ត្រូវបានផ្ដួលរំលំដោយរដ្ឋាភិបាលយោធានៅឆ្នាំ២០០៤។ បច្ចុប្បន្នប្អូនស្រីរបស់លោកគឺអតីតនាយករដ្ឋមន្ដ្រី យីងឡាក់ ក៏ប្រឈមមុខនិងផ្លូវច្បាប់ផងដែរករណីពុករលួយ៕

ប្រភព: The Nation

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ