លោក អាបេ បានទៅដល់អាមេរិកដើម្បីប្រជុំកំពូលជាមួយ ត្រាំ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ បានទៅដល់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីជួបប្រជុំកំពូលជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ  ឆ្ពោះទៅរកការបន្តរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ។​

លោក អាបេ សង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងស្នើឲ្យមានការពិភាក្សាជាមួយគណៈរដ្ឋមន្ត្រីអាមេរិក ដើម្បីជជែកពីទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក ជប៉ុន សន្តិសុខ និង បញ្ហាម៉ាក្រូសេដ្ឋកិច្ច រួមទាំងគោលនយោបាយរូបិយប័ណ្ណ  ផងដែលនឹងជជែកនៅព្រឹកថ្ងៃសុក្រនេះ។​ នេះបើតាមមន្ត្រីរបស់ជប៉ុន​ដែលចូលរួមកិច្ចប្រជុំកំពូលនេះ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ។​

បន្ទាប់ពីកិច្ចប្រជុំនៅវ៉ាស៊ីនតោន លោក អាបេ និង ត្រាំ មានកាលវិភាគ ធ្វើដំណើរទៅ Palm Beach នៅក្នុងរដ្ឋហ្វ័ររីដា ស្នាក់នៅកន្លែងសម្រាកលំហែកាយឯកជនរបស់ត្រាំ ហើយពួកគេនឹងលេងវាយកូនគោលនៅថ្ងៃសៅរ៍។​

ចំណែកមន្ត្រីរបស់អាមេរិក បាននិយាយថា កិច្ចប្រជុំកំពូលនេះ ក៏នឹងមានការជជែកពីបញ្ហារបស់កូរ៉េខាងជើងផងដែរ គឺធ្វើយ៉ាងណាកុំឲ្យកូរ៉េខាងជើងបង្កជម្លោះនៅក្នុងតំបន់ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ