ត្រាំ ងាកមកប្រកាសគាំទ្រគោលនយោបាយចិនតែមួយ

ប្រធានាធិបតីអាមេរិក លោក ដូណល ត្រាំ ថ្លែងប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថារដ្ឋការរបស់លោក គោរពគោលនយោបាយចិនតែមួយ គឺថ្លែងពេលមេដឹកនាំទាំងពីរជជែកគ្នាតាមទូរសព្ទ​ក្នុងនាម​តំណាងឲ្យប្រជាជាតិនៃប្រទេសទាំងពីរ។

នេះបើតាមការចុះផ្សាយរបស់ Financial Times នៅថ្ងៃសុក្រនេះ។​​ លោក ដូណល ត្រាំ ចាប់ផ្តើមចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមុន​។ លោកធ្លាប់ថ្លែងកាលពីខែធ្នូថា សហរដ្ឋអាមេរិកមិនយល់ថា មានសារសំខាន់ក្នុងការគោរពគោលនយោបាយចិនតែមួយនោះទេ។

ពេលនោះលោក ត្រាំ បានហៅទូរសព្ទទាក់ទងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៊ឹងវេន ហាក់ដូចជា ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ នាំឲ្យរដ្ឋអំណាចនៃទីក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។ ពេលនោះចិនហៅ លោក ត្រាំ និងមន្ត្រីរបស់លោក​មិនមានចំណេះដឹងពីកិច្ចការការទូត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ