វៀតណាមរំពឹងថាការនាំចេញទ្រនាប់ជើងនឹងកើន១០%នៅឆ្នាំនេះ​

សមាគមឧស្សហកម្មទ្រនាប់ជើងស្បែករបស់វៀតណាមបានប៉ាន់ប្រមាណថា នៅឆ្នាំ២០១៧នេះ ការនាំចេញនឹងមានកំណើន១០%ប្រៀបធៀបនឹងឆ្នាំមុន ដែលទទួលបានទឹកប្រាក់ប្រមាណ​១៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។​

បើតាមសមាគម Lefasco​ ដែលសារព័ត៌មាន​វៀតណាម​ញូ យកមកចុះផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ពួកគេមានឱកាសច្រើននាំចេញតាមការបញ្ជាទិញសម្ភារ ទ្រនាប់ជើង និង ផលិតផលពីស្បែកផ្សេងៗទៀត ដោយសារងាយស្រួល ដោយការប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើបក្នុងការផលិត​ ដែលយកមកពីប្រទេសចិន អាចកាត់បន្ថយថ្លៃដើមនៃការផលិត។​

សារព័ត៌មានដដែលបានចុះផ្សាយទៀតថា ធាតុសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង អឺរ៉ុប នឹងមានផលល្អក្នុងឆ្នាំ២០១៨ សម្រាប់វៀតណាមក្នុងការនាំចេញ។​

សមាគមផលិតបានឲ្យដឹងទៀតថា លទ្ធផលនៃការផលិតបាននៅឆ្នាំនេះ គឺផ្តោតសំខាន់លើ ទ្រនាប់ជើង និង ផលិតផលពីស្បែក​ ដែលធ្វើមានការជំរុញពីបច្ចេកវិទ្យាថ្មី ក្នុងបោះទុនលើឧបករណ៍ផលិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ