ពលរដ្ឋនៅជ្រោយចង្វារជំរុញឲ្យស្ថាប័នរដ្ឋទប់ស្កាត់ការរឹបអូសយកដី

អ្នកមានជម្លោះដីធ្លីមួយក្រុមនៅខណ្ឌជ្រោយចង្វារ

អ្នកមានជម្លោះដីធ្លីមួយក្រុមនៅខណ្ឌជ្រោយចង្វាររកអន្តរាគមន៍ពីស្ថាប័នជាតិធំៗឲ្យជួយ​ទប់ស្កាត់កុំឲ្យអាជ្ញាធររឹបអូសយកដី ពួកគេជិត៣០០ហិកតាដោ​​យអះអាងថា​ពួ​ក​គេ​​បា​ន​កាន់កាប់និង​អាស្រ័​​យ​​ផ​លដីនៅតំបន់នោះជា​ង៣​​០​ឆ្នាំ​មក​​ហើ​យ។

អ្នក​តវ៉ាបានដង្ហែញត្តិដាក់ទៅរដ្ឋសភា ព្រឹទ្ធសភា និង​​ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១០ខែមីនានេះ។

តំណាងសហគមន៍ដីធ្លីនៅសង្កាត់ជ្រោងចង្វារលោក ជា សុផាត អាយុ​៦​៣​​ឆ្នាំឲ្យអ្នកសារព័ត៌មានដឹងមុនដាក់​ញត្តិទៅ​កាន់រដ្ឋសភាថាពួកគេជំទាស់នឹងការលើកឡើងរបស់អភិបាលរាជ​ធានី​ភ្នំ​ពេ​ញ​លោក ប៉ា សុជាតិវង្ស ដែលគាត់ថាចង់ស្នើ​រ​ដ្ឋា​ភិបា​លឲ្យ​ចេ​​​ញ​អនុក្រិត្យកាត់ដី​ពួក​គេ២៨០ហិកតា​ជួល​ឲ្យក្រុ​ម​​​ហ៊ុ​ន​អភិវឌ្ឍន៍ទី​ក្រុងរណ​បមួយនៅ​តំបន់នោះឈ្មោះ (OCIC) ដោយមិ​ន​ផ្ត​​ល់​​​សំណងឲ្យពួក​គាត់ជា​ម្ចាស់ដី។

លោក ជា សុផាត យល់ថាការរឹបអូសយកដីអ្នកភូមិដោយមិនផ្តល់សំណងនេះលោកថាជាការ​អនុវ​ត្តផ្ទុយ​​ពី​​គោ​​ល​នយោបាយរបស់រដ្ឋាភិបាល។ លោក ជា សុផាត ទទូចឲ្យប្រធានរដ្ឋសភាលោក ហេង សំ​​រិន ជួយ​​ទ​ប់ស្កាត់ករណីនេះ។

លោកថា៖ “បើចង់អភិវឌ្ឍសុំឲ្យមានតម្លាភាពសម្រាប់ទាំងអស់គ្នាទាំងម្ចាស់ដីទាំងសាលាក្រុងទាំង​ក្រុមហ៊ុន ​OCIC មិនមែន​យកផលប្រយោជន៍តែម្នាក់ឯងឲ្យមានបានតែខ្លួនឯងម្ខាងៗឲ្យពលរដ្ឋ​រងទឹក​ភ្នែ​ក​ទេ”។

ស្ត្រីតវ៉ាម្នាក់ទៀតឈ្មោះ អ៊ុំ សុផុន អះអាងដែរថាការលើកឡើងរបស់អភិបាលរាជធានីភ្នំពេញនេះស្ត្រីរូប​នោះ​ថាជារឿង​អយុត្តិធម៌សម្រាប់ពួកគេ២៥៨គ្រួសារដែលអះអាងថាបា​នមករស់​នៅតំ​បន់នោះ​ច្រើ​ន​ឆ្នាំមុនការអភិវឌ្ឍរបស់​ក្រុ​មហ៊ុ​ន​(OCIC)។

ស្ត្រីរូបនោះថា៖ “បើសិនជាចង់បានដីពួកខ្ញុំធ្វើឲ្យម៉េចដោះស្រាយ​សំណងឲ្យពួកខ្ញុំអាច​ទទួ​លយ​កបានសុំកុំឲ្យចោទពួកខ្ញុំថា​ពួក​​ខ្ញុំជាសំណង់អាណាធិបតេយ្យទៀតគឺពួកខ្ញុំអត់ទទួលស្កាល់ទេគឺ​ខ្ញុំអត់​ព្រម​ទេចា! បើគាត់នៅតែចោទទៀតខ្ញុំនៅតែតវ៉ាដល់ទីបំផុត”។

​ញត្តិរបស់អ្នកតវ៉ាសរសេរថាដីពួកគេដែលរងផលប៉ះពាល់នោះជាដីលំនៅដ្ឋានរបស់ភូមិចាស់ ដីចំការ និ​ង​​ដីស្រែ។ ញត្តិ​បញ្ជាក់ថាដីនោះបានបន្សល់ទុកពីដូនតានិងពលរដ្ឋបន្តចូ​លទៅកាន់កាប់ឡើងវិញ​ក្រោ​យ​​ពី​រ​ប​​ប​ខ្មែរក្រហមដួលរលំ។

ញត្តិអ្នកភូមិឲ្យដឹងទៀតថាពួកគេមួយចំនួនបានមករស់នៅជាបន្តបន្ទាប់តាមរយៈការទិញដូរតាំ​ង​​ពី​ស្ពាន​​ជ្រោយចង្វារមិន​ទាន់​តភ្ជាប់មានឯកសារបញ្ជាក់ដូចជា​ប្លង់រឹង បង្កា​​ត់​​ដៃ​​​ទទួលពាក្យ លិខិតផ្ទេរសិទ្ធិ លិខិតបង់ពន្ធអចលនវត្ថុ សៀវភៅគ្រួសារ ​ស្នាក់នៅ អត្តស​ញ្ញា​ណ​ប័​ណ្ណ​ សំ​បុ​​ត្រកំណើត ប័ណ្ណបោះឆ្នោត និងប័ណ្ណ​គណបក្សជាដើមដែលទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធ។

ក្រោ​យដាក់ញត្តិតំណាងអ្នកតវ៉ាអះអាងថារដ្ឋសភាបានទទួលរាក់ទាក់និងសន្យាបញ្ជូនសំណើនេះទៅ​​រាជ​​រដ្ឋាភិបាលដើម្បីព​ន្លឿនស្វែងរកដំណោះស្រាយ។

VODមិនអាចរកការបញ្ជាក់ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញពីលោក ឡុង​ ឌីម៉ង់ បានទេដោយ​លោ​ក​អះ​អាង​ថាជាប់ប្រជុំ។ ប៉ុន្តែកន្លងទៅមន្ត្រីសាលារាជធានីធ្លាប់អះអាងពលរដ្ឋដែលរស់នៅខណ្ឌ​ជ្រោ​យ​ចង្វា​​រតាមបណ្តោយ​ផ្លូវជាតិលេខ៦Aជិតតំបន់អភិវឌ្ឍន៍ OCIC នោះអាជ្ញាធរថាពួក​គេគ្មា​នប័​ណ្ណក​ម្ម​សិ​ទ្ធិ​​​​ដែ​លទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធទេ។

ក្រុមអ្នកតវ៉ាអះអាងថាជម្លោះដីនៅតំបន់នោះបានកើតឡើងតាំងពីឆ្នាំ២០១១ចាប់ពីក្រុមហ៊ុ​ន(OCI​C)ទទួ​ល​​​បា​​នសិទ្ធិវិនិ​យោគ​ធ្វើក្រុងរណបនៅខណ្ឌជ្រោយចង្វារនោះ។

ប៉ុន្តែពួកគេថាការដែលពលរដ្ឋនៅតែតវ៉ាដោយសា​តែ​សា​​លារាជធា​នីតម្រូវឲ្យព​លរដ្ឋទទួ​ល​​យ​ក​​​គោ​​​លនយោបាយសំណង​ត្រឹម​១៥ដុល្លារក្នុងដីមួយម៉ែត្រការ៉េខណៈត​ម្លៃ​ទីផ្សា​រ​ដីនៅតំបន់នោះពួកគេថាមាន​​ត​​​​​ម្លៃចាប់ពី៣៥០ទៅ​៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

មន្ត្រី​ស៊ើបអង្កេតជាន់ខ្ពស់សិទ្ធិដីធ្លីរបស់សមាគមអាដហុកលោក យី សុខសាន្ត លើកឡើងថាជម្លោះ​ដីធ្លីនៅតំបន់នោះ អាចរកច្រកចេញរួចលុះណាមានការសម្រេចពីអាជ្ញាធរថ្នាក់ជាតិ។ មន្ត្រី​ស​ង្គមស៊ីវិល​រូបនោះជំរុញឲ្យរដ្ឋាភិបាល បង្ហាញតម្លាភាពនៃការដោះស្រាយសំណង​ជូនអ្នកដែល​រងផ​លប៉ះ​ពាល់តាម​តម្លៃទីផ្សារទើបអាចជួយ​លប់បំបាត់ភាពក្រីក្របាន។

លោកថា៖ “រដ្ឋាភិបាលចូលចិត្តណាស់យករបស់គេឲ្យគោលនយោបាយដល់គ្នាទៅទិញវិញតាមទីផ្សារសេរីអា​ហ្នឹងខ្ញុំ​ស្នើ​ឲ្យលប់ចោលទៅអាទង្វើរបៀបនេះនោះ”។

មន្រ្តីសង្គមស៊ីវិលអះអាងថារដ្ឋាភិបាលគួរប្រែក្លាយតំបន់អភិវឌ្ឍន៍នោះទៅជាប្រភពរក​ចំណូលរបស់​ពលរដ្ឋនៅទីនោះជា​ជាង​ធ្វើឲ្យពលរដ្ឋភ័យខ្លាចនិងបាត់បង់ជម្រកនៅពេល​ដែ​លតំ​បន់​អភិវឌ្ឍន៍​ទៅដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ