ពី​​​​​​​​​​​ពលករ​នៅ​កូរ៉េក្រសោះ ​ម្ចាស់​ផលិតកម្ម ​​​Galaxy ​​ក្ដាប់​​​មុខជំនួញ​​​១​លាន​ដុល្លារក្នុង​ដៃ​

​​​​​​​​​​​​​​​ហែល​ឆ្លងអតីតកាល​​ពីពលករ​​​​ទៅ​បម្រើ​ការ​នៅ​ក្នុងប្រទេស​កូរ៉េ​កាលពីអំឡុង​ឆ្នាំ​​​​២០០៨​សោះ លោក ឡេង ណាវ៉ាត់ត្រា ​​​ដែលគេស្គាល់ថា​ជាម្ចាស់​​​​​ផលិតកម្ម​​ Galaxy បាន​​ក្លាយជា​អ្នកជំនួញ​ដី​ធ្លី​​​​​យ៉ាងជោគជ័យមិនគួរអោយជឿ។ មានការ​បង្ហើប​ថាជំនួញ​ដីធ្លី​ដែល​លោក​ប្រថុយ​ប្រថាន​​​​​​​​​​​​នោះ ​​​​​​ពេល​នេះ​​កើន​ដើមទុន​ដល់​​១​លាន​ដុល្លារ​​​ហើយ​​​ ក្រោយ​​​មានការ​រីកចំរើន។

​គ្មានអ្នកណា​មិន​ដឹង​នោះទេថា ​​​ម្ចាស់​​​ផលិតកម្ម​​ Galaxy ដែល​បានផលិតរឿង​​ ​«​​កំពូល​ល្ងង់​នៅអាស៊ី» គឺ​​​​ជា​​អតីត​​​​ពលករ​នៅ​ក្នុ​ង​ប្រទេស​កូរ៉េ ​​​​​ដោយមុន​ពេល​​​ចាកចេញទៅ​ធ្វើការ​​នៅទី​នោះ ​លោកគ្រាន់តែ​​ជា​​​​​​​​​​​សមាជិកម្នាក់​ក្នុង​គ្រួសារ​យ៉ាង​កម្សត់ ព្រោះតែ​ភាពក្រី​ក្រ​ប៉ុណ្ណោះ។

លោកថា​​​​​​​​​​ជិវិត​​ជា​ពលករ​បានជួយ​​កែ​ខៃ​អោយលោក​​មាន​​​​​​​​​​​​​ដង្ហើមថ្មី ​ហើយ​អ្វីដែលធ្វើ​អោយលោក​ប្រែ​ប្រួល​​ខ្លាំងឡើង​នោះ គឺ​​​​​​​​​​​​​​​​​​​​ភាព​ប្រថុយប្រថាន​​​និង​ការ​តស៊ូ​ក្នុង​ការ​បណ្ដាក់ទុន។ ​លោកថា​ក្នុង​ពេល​​​បម្រើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ ថ្វីដ្បិត​តែ​លោក​​​​​​​ត្រូវយក​ចំណូល​មួយ​ភាគ​​​​​​​ផ្គត់​ផ្គង់​គ្រួសារ ប៉ុន្តែ​លោក​ក៏​បានប្រឹងប្រែង​ធ្វើការ​ថែមម៉ោង​សន្សំលុយ​ទិញ​ដី​​​ទុក​ជា​របស់​ផ្ទាល់​ខ្លួន​បានតិច​តួច​ដែរ។

បានដើម​ពីការ​លក់​ដី​នោះ​ហើយ​ដែល​លោក​បូកបញ្ចូល​ជាមួយ​​​ប្រាក់​កាស​សន្សំ​​​​ផ្សេងទៀត ​ហើយប្រថុយ​រកស៊ី​ដីធ្លី​រហូត​ទទួល​បានជោគជ័យ​​​មកទល់​​សព្វ​ថ្ងៃ។ ​លោក​​​​​​​ប្រថុយ​ទិញ​ដីស្រែ​​ចាក់ដី ហើយ​ពុះ​ឡូតិ៍លក់តាំង​ពី​ដើមទុនតិច រហូត​​ពង្រីកមុខជំនួញ​​​​​បាន​ធំ​មកទល់​សព្វ​​ថ្ងៃ​​។

​លោកសារភាពថា​​​​ខ្លួនមាន​​​​ដើម​​​​​​​​ប្រមាណ​​១​លាន​ដុល្លារ​ ហើយក្រោយ​ការ​ទិញ​​​លក់​ៗ​​​ដីស្រែ​ធំ​ៗ​​ហើយ​​​​​​​​​​​​​​​​​​​​​​​​ចាក់បំពេញ​​​ធ្វើដីឡូតិ៍លក់ ដោយលទ្ធភាព​នោះ​មិនមែន​​កើត​ឡើង​ដោយសារ​​ឱកាស​នោះទេ ប៉ុន្តែ​កើត​ឡើង​ដោយសារ​តស៊ូ​ស៊ីអត់ស៊ីឃ្លាន ​​​​ហើយសន្សំ​ប្រាក់​​​​​ និង​ហ៊ាន​ប្រថុយ​ធ្វើជំនួញ ​ដោយមិនខ្លាច​​ខាត​បង់​។

​​លោក​​ថា​ក្នុង​ពេលសម្រេចចិត្ត​ធ្វើជំនួញ​ដំបូង​ៗ​មាន​មនុស្ស​​តិច​ណាស់​បាន​គាំទ្រ​លោក ជា​ពិសេសនៅពេល​ដែល​លុយកាក់​​លោក​ក៏មានតិច​ផង​។ ​​​​​យ៉ាងណាមិញ លោក​បាន​កែ​ប្រែ​​​ទស្សនៈ​របស់​មនុស្ស​ដែលធ្លាប់មាក់​ងាយចំពោះ​លោកទាំង​នោះ​អោយមើលឃើញថា​​​ការ​​​​តស៊ូនិង​​​​​​​​​​​​ការរៀបចំគម្រោង​​​​​​​ដោយ​មានភាព​ច្បាស់​លាស់ គឺ​នឹង​ជោគជ័យ បើទោះជា​មុខ​របរ​​ដែលខ្លួន​ចេញ​រក​​​​មាន​ដើម​មិនច្រើន។

មកទល់ពេល​នេះ លោកមិនត្រឹមតែ​​ចំណេញ​​​ដីធ្លី​​​​បាន​លុយ​បើកផលិតកម្ម Galaxy ដើម្បី​​បានក្លាយជាអ្នកចម្រៀង​​​តាមក្ដីស្រម៉ៃរបស់ខ្លួន​ប៉ុណ្ណោះទេ ​​ក៏​បានពង្រីកមុខ​ជំនួញ​តាំង​ពីមានដើម​ទុន​​​​​​មិនស្មើ​នឹ​ង​អ្នកមាន​ដើរ​លេង​ក្រៅស្រុកម្ដង ​​​ទៅជា​អ្នកជំនួញ​ដែលមាន​ដីធ្លី និង​ដើម​ទុនសរុប​ជា​ប្រាក់​មិនក្រោម​​១​លាន​ដុល្លារ​នោះ​ផង​ដែរ។

​លោក​អះអាងថា​​ពលករ​ដែល​បាន​ទៅ​បម្រើ​នៅ​ក្នុង​ប្រទេស​កូរ៉េ ភាគច្រើន​បាន​កែ​ប្រែ​ស្ថានការណ៍​ជីវិត​របស់ខ្លួនអោយ​បាន​ល្អ​ប្រសើរ​ក្រោយ​ពេល​ត្រលប់​មកវិញ ប៉ុន្តែ​​បើ​ខ្វះ​ការ​​​​​​​​​​​តស៊ូ និង​​រៀបចំ​ផែនការ​ក៏​​​​​​​មិនមាន​ប្រាក់កាស ​តាម​ក្ដីប្រាថ្នា​របស់ខ្លួននោះដែរ​។

​​​​អ៊ីចឹង​ហើយទើប​លោកក៏ទទូចអោយ​​​ពលករ​​ ឬ​អ្នកដែលមាន​ឱកាស​​មាន​ដើម​​​​​​តិច​តួច​​​ដែល​អាច​ប្រកប​មុខ​ជំនួញ​​បាន​​ហ៊ាន​ដាក់គម្រោងផែនការ​​ហើយ​​កែ​ប្រែ​​​​​​ជីវិតរបស់ខ្លួន​តាម​​​​​​​​ការ​​ប្រថុយ​​​​​​ធ្វើជំនួញ។ លោកថា​​​​​​ការ​បណ្ដាក់ទុន​ទោះ​តិច​ឬ​ច្រើន ត្រូវ​ប្រឈម​ផ្លូវ​​២​គឺ​ខាត​​​​អស់​ដើម ឬ​​​បានចំណេញ​កប់​ក្ដោង​។

យ៉ាងណាមិញ ប្រសិន​បើ​​​មាន​គម្រោង​ច្បាស់​លាស់​ នោះ​ភាពជោគជ័យ​​ក៏មានក្នុងដៃផងដែរ។ លោកទទូច​អោយ​​​​​​ក្រុម​​​​​​​​​​​​ពលករ​ដែល​​​​​មាន​​សំណាង​បាន​​​ចេញទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​​ឬ​នៅ​ប្រទេស​ផ្សេង​​​​​​​​​​​​​​​​​​ ​កុំ​សប្បាយ​ភ្លើត​ភ្លើន​​​​​​នឹង​ការ​ចាយ​វាយ ដោយ​​​​​​​​​​បង្វែ​រ​​​​​​​​​​​ជាការ​សន្សំលុយ​កាក់​ទុកសម្រាប់​​ត្រលប់​មកវិញ​​​​អោយច្រើន។

លោកថា​​​ក្នុង​ពេល​មិនទាន់​ក្លាយជា​អ្នកជំនួញដីធ្លី ​លោកមិន​មែន​ជា​​បុគ្គល​​​​​​​សម្ភារៈនិយម​នោះទេ ដោយសារតែ​គ្រួសារ​របស់លោក​​គ្រាន់តែ​​ជា​​​​គ្រួសារ​​ក្រីក្រមួយ ដែល​​មាន​ត្រឹម​​ឱកាស​អោយលោក​បាន​​​សិក្សា​​​ ហើយ​ប្រលង​​ជាប់​ទៅ​ធ្វើការ​នៅ​កូរ៉េ។

លោកថា​កាលពី​​អតីត​​កាល​គ្រួសារបស់លោក​រស់នៅតែ​ផ្ទះ​​​​ខ្ទម​​​​លិច​​ទឹក​​ពេលភ្លៀង​​​ប៉ុណ្ណោះ ដោយសូម្បីតែ​​​​​​​​​អ្នកក្នុងភូមិ និង​​​​ក្រុមគ្រួសារ​ក៏​មាក់ងាយដែរ ដោយសារតែ​​​​​​​​​​​​​ឪពុកមាន​មុខ​របរ​រែកដី ​​ហើយ​​​​​​​​រក​បាយ​​​​សម្រាប់​​​៣​ពេល​​​​ក្នុងគ្រួសារ​មិនបាន​។ ​​​​

​​លោក ឡេង ណាវ៉ាត់ត្រា​ បន្តថា ​​​​​បើ​សម្អាង​លើ​​ឱកាស​ទៅធ្វើការ​នៅ​កូរ៉េ ហើយត្រលប់មកវិញ​​​​​​​​​ដើម្បី​​ស្វែង​រកការងារ​ក្នុងស្រុកធ្វើបន្ត ​លោកប្រហែលមិនមាន​​ឱកាស​​មានលុយ​​​​មានជីវិត​ដល់កម្រិត​ហ្នឹង​ទេ ប៉ុន្តែ​មកពី​លោក​​​​តស៊ូ​​​សន្សំលុយ ហើយចុង​ក្រោយ​បាន​​​រៀបគម្រោងទិញ​​ដី​​​ពុះឡូតិ៍លក់​ទើប​ធ្វើ​អោយលោក​បានស្គាល់​​ប្រាក់​ម៉ឺនដុល្លារ។

​លោក​និយាយថា ​«​​រាល់ថ្ងៃ​​​​មានមនុស្ស​តិចណាស់ ជឿ​ថា​ខ្ញុំ​មក​ដល់ចំណុច​នេះ ​តែ​ខ្ញុំ​​​​​ចង់ប្រាប់​ថា​​​​ជោគជ័យមិនសុទ្ធតែ​​​កើតចំពោះអ្នកមានទេ ​​​​​សំខាន់អោយ​តែ​យើង​ចេះតស៊ូ ចេះ​​​​​​​រៀបគម្រោង ​​​​ហើយ​​​​ហ៊ាន​ប្រថុយ​ប្រថាន​រឿង​មុខជំនួញ​​ដើម្បី​​អោយ​​​​ក្ដី​ស្រម៉ៃ​របស់ខ្លួនជោគជ័យ​​​!»។

​លោកថា​រាល់ថ្ងៃ​លោកមាន​ក្រុម​ហ៊ុន​​​​ធំ​​២​ក្នុងដៃ គឺ​​ក្រុម​ហ៊ុន​អចលនទ្រព្យ​​និង​​​​​​ជា​​​ចាងហ្វាង​ផលិតកម្ម​​​ Galaxy ដែល​​​​​​​​​​​ក្នុង​ផលិតកម្ម​នោះ លោកក៏ជា​អ្នកចម្រៀង Original Song ​​ម្នាក់ដែរ។ លោក​​​​អះអាងថា​​ខ្លួនមាន​ទ្រព្យ​សម្បត្តិ​​​​​​​​​គួរសម​បន្ថែមពីលើ​​ដីធ្លី​ដែលត្រូវ​​ទិញលក់​។

ក្នុង​នោះ​ក្រៅ​ពីមាន​ផ្ទះ​​​​​​​​​​​​​​​រស់​នៅ​​ស្កឹមស្កៃ លោកក៏ទើបតែ​​​ត្រូវគេឃើញ​​​​​ដូរ​រថយន្ត Tundra ​​​ស៊េរីទំនើប​តម្លៃ​ជិត១០ម៉ឺនដុល្លារ ​ដោយមិនរាប់​បញ្ចូល​រថយន្ត​​​​​​​រាយរង​មួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ