ស្លាកអបអរបុណ្យទន្លេដួលសង្កត់អ្នកធ្វើដំណើរ

រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ស្លាកអបអរបុណ្យទន្លេនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ២ បានបាក់រលំលើអ្នកធ្វើដំណើរនៅព្រឹកថ្ងៃសៅរ៍នេះ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា ស្លាករលំនោះស្ថិតនៅផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិឫស្សី សង្កាត់ឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពដដែលបញ្ជាក់ថា ការរលំនេះបានសង្កត់លើម៉ូតូរ៉ឺម៉កមួយគ្រឿងបណ្តាលឲ្យម្ចាស់រងរបួស។​

ក្រោយកើតហេតុអ្នកគ្រប់គ្រងកម្មវិធីបុណ្យទន្លេបានមកចេញសំណង ជូនម្ចាស់ម៉ូតូរ៉ឺម៉ក ដើម្បីបញ្ចប់រឿង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ