​តម្លៃ​សំបុត្រ​រថយន្តក្រុង​ឡើងថ្លៃ​ពាក់កណ្តាល​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​

ពល​រដ្ឋ​នាំគ្នាទិញ​សំបុត្រទៅ​ផ្ទះ​នៅព្រឹក​នេះ(រូបថត៖ ណាត សុភាព)

​នៅ​ថ្ងៃ​អាទិត្យ​នេះ តម្លៃ​សំបុត្រ​រថយន្តក្រុង​ដឹក​អ្នកដំណើរបាន​ហក់​ឡើងថ្លៃ​ខ្ពស់រហូត​ពាក់កណ្តាល បើទោះបី​មាន​ការអំពាវនាវ​កុំឲ្យ​តម្លើងថ្លៃពី​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋាភិបាល ដែល​បញ្ហា​នេះ​បង្ក​ឲ្យមាន​ការ​ត្អូញត្អែ​ពី​សំណាក់​អ្នកធ្វើដំណើ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ពិធី​បុណ្យចូលឆ្នាំ ដែល​មាន​ប្រាក់​ចំណូល​ទាប។​

​អ្នកធ្វើ​ដំណើរ​ម្នាក់ ឈ្មោះ​កញ្ញា រី ឡូ​ន ដែល​ធ្វើដំណើ​ទៅ​លេង​ស្រុកកំណើត​នៅ​ខេត្ត​កំពុងធំ ឲ្យ​វីអូឌី(VOD)​ថា គាត់​ទិញ​សំបុត្រ​នៅ​ក្រុមហ៊ុន អេ​ស៊ា​លី​ង ដឹក​អ្នកដំណើរ នៅ​ថ្ងៃ​ទី​១០ ​ខែ​មេសា​នេះ​តម្លៃ ៦​ម៉ឺន​រៀល ដែល​កញ្ញា​រូបនោះ​ថា តម្លៃ​សំបុត្រ​រាល់​ដង តម្លៃ​តែ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​

​ស្ត្រី​រូប​នោះ​ថា​”​ពី​ភ្នំពេញ​ទៅ​កំពង់ធំ​ថ្ងៃ​ធម្មតា​គេ​យក​៣​ម៉ឺន​រៀល ដល់​ជិត​ចូល​ឆ្នាំ​គេ​យក​៦​ម៉ឺន មាន​អារម្មណ៍​ថា​មិន​សប្បាយចិត្ត​ប្រាក់ខែ​វា​តិច​ទៀត​ឥឡូវ ហើយ​មាន​លុយ​ណា​ទៅ​សា​ហ៊ុយ​ទៅ​វិញ​ទៅ​មក​ដល់​៦​ម៉ឺន​”​។​

​អ្នកដំណើរ​ម្នាក់​ទៀត ឈ្មោះ ជួប ស្រី​ពៅ ដែល​ទៅ​លេង​ស្រុកកំណើត​នៅ​ខេត្ត​កំពត អះអាងថា សំបុត្រ​រថយន្ត​នៅ​ក្រុមហ៊ុន​សូរិយា ថ្ងៃ​អាទិត្យ​នេះ តម្លៃ​៣​ម៉ឺន​។​ ស្ត្រី​រូប​នោះ​ថា ពេលមុនៗ​គាត់​ទិញ​តែ​តម្លៃ​២​មឺ​នរៀល​ប៉ុណ្ណោះ​។​

​លោក ម៉ែន សុផាន់​ណា​រ៉ា ដែល​ធ្វើដំណើរ​ទៅ​ខេត្ត​បាត់ដំបងឲ្យដឹងថា គាត់​ទិញ​សំបុត្រ​នៅ​ក្រុមហ៊ុន​កា​ពី​តូ​ល​តម្លៃ ៣​មឺុនរៀល ដែល​គាត់​ថា ថ្ងៃ​ធម្មតា តែ​២៤០០០​រៀល

​ប្រធាន​ផ្នែក​បើកបរនៅ​ក្រុមហ៊ុន​សូរិយា​លោក វ៉ា ណារិន បាន​ការពារ​ពី​ការ​តម្លើងថ្លៃ​សំបុត្រនេះ​ថា ការតំឡើងថ្លៃ​ពី​៥០០០​រៀល​ដល់​៣​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​នោះ លោក​ថា ដោយសារ​រថយន្ត​ត្រឡប់​មក​វិញ​មិន​មាន​អ្នកដំណើរ​ជិះ ហើយ​ក្រុមហ៊ុន​បានចំណាយ​ថ្លៃ​សាំង​។​

​នៅ​ពេល​ថ្មីៗ​នេះ ស្ថាប័ន​រដ្ឋ​មួយ​ចំនួន បាន​ចេញ​លិខិត​អំពាវនាវ កុំឲ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ដំឡើងថ្លៃ ពេល​ពលរដ្ឋ​សម្រុក​ធ្វើដំណើរ ទៅ​លេង​ស្រុកកំណើត ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ស្ថាប័នរដ្ឋ​ថា ដើម្បី​ចូលរួម​ចំណែក កាត់បន្ថយ​ជីវភាព អ្នក​មាន​ប្រាក់​ចំណូល​ទាប និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។​ ប៉ុន្តែ​មក​ដល់ពេល​នេះ ក្រុមហ៊ុន​នៅតែ​បន្តដំឡើង​ថ្លៃ​សំបុត្រ​ដូច​ឆ្នាំមុនៗ​ដដែល​។​

​សម្រាប់​សង្គម​ស៊ីវិលយល់ថា ការអំពាវនាវ មិនមែន​ជា​យន្តការពិតប្រាកដសម្រាប់​ជួយដល់​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ទេ ពួកគេ​ថា​ប្រសិទ្ធិ​ទប់ស្កាត់នៃ​ការ​ហក់​ឡើងថ្លៃ គឺរដ្ឋាភិបាល​ត្រូវតែ​បង្កើតឲ្យមាន​រថយន្ត​ដឹក​អ្នកដំណើ​រចេញពី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​នានាឲ្យបាន​ច្រើន នោះ​ទើប​ជួយ​ពលរដ្ឋ​បាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ