មន្រ្តីថាសិប្បកម្មដែលផ្ទុះឡចំហុយបណ្តាលឲ្យមនុស្សស្លាប់គ្មានច្បាប់អនុញ្ញាត

អាជ្ញាធរពាក់ព័ន្ធនៅថ្ងៃនេះ បានចុះស៊ើបអង្កេតទៅលើសិប្បកម្មបោះពុម្ពអាវមួយនៅក្នុងខណ្ឌ មានជ័យរាជធានីភ្នំពេញដែលផ្ទុះឡចំហុយកាលពីថ្ងៃសៅរ៍បណ្តាលមនុស្ស២នាក់ស្លាប់ និង៤ នាក់រងរបួស។

ប្រធានមន្ទីឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ លោក នេត មុនីប៉ុណ្ណាកា ប្រាប់វីអូឌីថា សិប្បកម្មនោះ មិនទាន់មានច្បាប់អនុញ្ញាតពីក្រសួងនៅឡើយទេ ប៉ុន្តែបានបើកដំណើការរយៈពេល៩ថ្ងៃមក ហើយដោយបានប្រើប្រាស់តែសម្ភារចាស់ៗនិងជជុះថែមទៀត។

លោកបន្តថា សិប្បកម្មនេះរំលោភច្បាប់ត្រង់មាត្រា២៣នៃការបង្កើតសិប្បកម្មដែលម្ចាស់សិប្ប កម្មត្រូវទៅចុះបញ្ជីនៅមន្ទីឧស្សាហកម្ម និងសិប្បកម្ម។

លោកបន្ថែថា« គាត់អត់ទានបានចុះបញ្ជីតាមផ្លូវច្បាប់ទេដោយសារគាត់ទើបបើកដំណើរបាន ៩ថ្ងៃ ការងារហ្នឹងខ្ញុំបានរាយការណ៍ទៅក្រសួងហើយៗ ក្រសួងគេឲ្យអ្នកបច្ចេកទេសគេចុះ ពិនិត្យហើយព្រឹកម៉ិញនេះ ប៉ុន្តែរហូតមកដល់ពេលនេះខ្ញុំមិនទទួលបានរបាយការណ៍ កំណត់ ហេតុនោះទេ»

ពាក់ព័ន្ធករណីផ្ទុះឡចំហុយនេះ ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ បានស្តីបន្ទោស ទៅលើអាជ្ញាធរពាក់ព័ន្ធ ដោយថា អាជ្ញាធរទាំងមិនបានត្រួតពិនិត្យមុនដាក់ឲ្យដំណើរការ ទាល់តែបញ្ហាកើតឡើងទើបមានវិធានការ។

លោកបន្តថា រាល់ក្រុមហ៊ុនដែលបើករកស៊ីត្រូវចុះបញ្ជីនៅក្រសួង ឬមន្ទីរជាមុនមិនដូច្នេះទេមិន អាចបើករកស៊ីបានឡើយ ហើយលោកដាក់ការសង្ស័យថា ករណីនេះអាចជាប់ពាក់អំពើពុក រលួយ។

លោកបន្ថែមថា«ឥលូវវាជារឿងជាក់ស្តែងហើយពេលដែលចូលទៅពិនិត្យទៅរកឃើញអត់ បានចុះបញ្ជីអត់បានរៀបចំអីត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុននោះប្រតិបត្តិការណ៍យូរហើយ អញ្ចឹង បញ្ហាផ្សេងកើតឡើងមកលើកម្មករហ្នឹងកន្លងមកកើតច្រើនហើយ ប៉ុន្តែអាជ្ញាធររដ្ឋហ្នឹងធ្វើអត់ ដឹង ទាល់តែកើតរឿងធំអញ្ចឹងបានដឹង អញ្ចឹងខ្ញុំគិតថា គឺភាពកំសោយអាជ្ញាធរក្នុងការត្រួត ពិនិត្យ តើបញ្ហាអីដែលឲ្យក្រុមហ៊ុនមករកស៊ីខុសច្បាប់បាន ?វាអាចទេ វាច្បាល់ជាពាក់ព័ន្ធនឹង បញ្ហាមិនត្រឹមត្រូវណាមួយហើយ អញ្ចឹងត្រូវចាត់វិធានការ»

កាលពីថ្ងៃសៅរ៍ទី៨មេសាឆ្នាំ២០១៧សិប្បកម្មបោះអាវមួយកន្លែងនៅខណ្ឌមានជ័យបានផ្ទុះឡ ចំហុយបណ្តាលឲ្យមនុសកម្មករ២ស្លាប់ និង៤នាក់រងរបួស។

កាលពីថ្ងៃទី២២ខែមីនា ​ស្ត្រីជាកម្មការិនីម្នាក់បានស្លាប់ និងមនុស្ស ៧នាក់ទៀតរងរបួស នៅក្នុងករណីផ្ទុះឡ ក្នុងរោងចក្រមួយ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ